CamNews

ភាពយន្ត 

ស្នេហាបែបតារានិករ មានចាក់បញ្ចាំង ក្នុងរោងភាពយន្តហើយ (Trailer Inside)

សម័យនេះយុវវ័យភាគច្រើនពួកគេប្រាកដជាស្គាល់ច្បាស់ជាមួយនឹង Zodiac Sign ដែលអាចហៅបានថាតារានិករ លើសពីនេះ ពួកគេក៏ជឿថាតារានិករក៏បានបញ្ជាក់ពីអត្តចរិក និងអាកប្បកិរិយារបស់ពួកគេផងដែរ។ មិនខុសគ្នាទេ នៅក្នុងខ្សែភាពយន្ត Zodiac 12: 5 Steps Of Love តារានិករទាំង ១២ ជំហានស្នេហ៍ និយាយអំពី ហ៊ុយ ជាបុរសសង្ហា ជំនាញខាងញ៉ែ ចរិតជា Playboy ចូលចិត្តតែស្នេហាមួយឆាវ មានមនុស្សស្រីរុំជុំទិស រួមបញ្ចូលទាំង ឈី​ ដែលស្រស់ស្អាត រាងដូចតារាម៉ូឌែល តែជាមនុស្សផ្គើន ហើយតែងធ្វើអី្វដែលខ្លួនចង់ធ្វើ និងយកអ្វីដែលខ្លួនចង់បានផងដែរ។ ហ៊ុយបានជួបជាមួយ ម៉ី ដែលស្លូតបូត សុភាព និងទាក់ទាញដោយចៃដន្យ តែ ម៉ី ជាមនុស្សស្រីផ្ទុយពីនារីៗស្រស់ស្អាតដែលហ៊ុយបានជួបកន្លងមក ហើយតារានិករទាំងពីរនេះមិនចុះសម្រុងគ្នាសោះឡើយ។ ដូច្នេះ ហ៊ុយ បានបង្កើតជំហានស្នេហាទាំង 5 ដើម្បីតាមឆក់យកបេះដូងរបស់ ម៉ី។ ព្រមជាមួយភាពឆ្លាតនៃការរៀបរាប់សាច់រឿង និងការបញ្ចូលតារានិករទាំង 12 ក្នុងភាពយន្ត ធ្វើអោយភាពយន្តនេះអាចនាំទស្សនិកជនពីការភ្ញាក់ផ្អើលមួយ ទៅមួយទៀត ដោយបើកចំហរពីរចំណងស្នេហ៍ត្រីកោណរវាង ឈី ហ៊ុយ និងម៉ី ជាមួយនឹងការតស៊ូដើម្បីស្នេហា និងមិត្តភាពរបស់ពួកគេ។ កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា 



ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ ៖


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។



Tags: Westec Movie Eddie The Eagle Zodiac 12