លោក Bradley Wiggins ដែលជាជើងឯក្នុងការប្រណាំង Tour de France ដែរនោះបាន
និយាយថា លោក Lance Armstrong ប្រហែលជាមិនព្រមទទួលកំហុស ក្នុងការប្រព្រឹត្ត
គ្រឿងញៀនទេ ពីព្រោះលោក Armstrong គឺជាមនុស្សចចេសរឹងរុស ហើយលោកបាន
បាត់បង់ប្រយោជន៍ជាច្រើនពីទោសកំហុសមួយនេះ។
រូបភាព៖ លោក Bradley Wiggins
Wiggins បានបន្តទៀតថាលោក Armstrong គួរតែប្រឈមមុខសារភាពទទួលកំហុសដើម្បី
អនាគតកិត្តិយរបស់កីឡាប្រណាំងកង់។ ហើយប៉ុន្មានរយៈមកនេះលោក Armstrong នៅ
សំងំស្ងៀមមិនទទូលកំហុស ដែលធ្វើឲ្យកីឡាករដទៃមានការខឹងសំបារជាខ្លាំង។
សូមបញ្ជាក់ថា លោក Armstrong ដែលជាម្ចាស់ជើងឯក Tour de France ប្រាំពីរជំនាន់ត្រូវ
បានពិន័យយ៉ាងធ្ងន់ធ្ងរ និងមិនឲ្យប្រណាំងកង់មួយជីវិត។ ហើយករណីលោក Armstrong
នេះត្រូវបានភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (Usada) ចាត់ទុកថាជា
“ការបោកប្រាស់ដ៏អាក្រក់បំផុតរបស់កីឡាករជោគជ័យដ៏ល្បីឈ្មោះ ក្នុងការប្រើប្រាស់គ្រឿង
ញៀនដែលពុំធ្លាប់មានពីមុនមក”៕
ដោយ៖ តុលា
ប្រភព៖ bbc