CamNews

តារា 

ភិន សុដាលីស ភ្ជាប់ពាក្យភ្លាម សម្ញែងរូបថត ឱបគ្នាភ្លែត

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង សាច់សម៉ដ្ឋរលោងកញ្ញា ភិន សុដាលីស កាលពីចុងខែមីនា ឆ្នាំ
២០១៣កន្លងទៅនេះ មហាជនទូទៅទាំងក្នុង និងក្រៅពិភពសិល្បៈបានដឹងយ៉ាងច្បាស់ថា នាង
បានភ្ជាប់ពាក្យជាមួយ កំឡោះសង្ហានិងជាតារាសម្តែងដ៏ល្បី លោក ប៉ែន តុលា ។

ក្នុងពិធីភ្ជាប់ពាក្យដ៏អធិកអាធម របស់កូនស្រីសំណព្វចិត្តម្ចាស់  ផលិតកម្មមហាហង្សគឺកញ្ញាភិន
សុដាលីស និងលោក ប៉ែន តុលា ត្រូវបានគេមើលឃើញថា មានភ្ញៀវកិត្តិយសដែល ជាមិត្តភក្តិ
អ្នកសិល្បៈទៅចូលរួម យ៉ាងច្រើនកុះករ ។ តែទោះជាយ៉ាងណា បើតាមការឲ្យដឹងពីសាម៉ីខ្លួន កូន
កម្លោះកូនក្រមុំទាំងពីរនាក់នឹងត្រៀម ចូលរោងការនៅចុងឆ្នាំ ២០១៣ ខាងមុខនេះ ។

ដោយឡែកអ្វីដែលមហាជន ចាប់អារម្មណ៍ខ្លាំងបំផុត បន្ទាប់ពីអ្នកទាំងពីរ បានភ្ជាប់ពាក្យរួចមកគេ
បាន ឃើញកញ្ញា ភិន សុដាលីស សម្ញែងរូបថតឱបកៀកកើយ ជាមួយគូដណ្តឹងរបស់ នាងជាច្រើន
សន្លឹកបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។

មូលហេតុដែលនាំឲ្យមហាជន ចាប់អារម្មណ៍បែបនេះ ដោយសារតែកាលពេលពីមុនៗ គេមិនដែល
បានឃើញ តារាសម្តែងវ័យក្មេងរូបនេះ សម្ញែងរូបថតបែបឱបកៀកកើយស្អិតល្មួត ជាមួយបុរសណា
ម្នាក់ឡើយ ពោលគឺសម្បីតែគូដណ្តឹង របស់នាងលោកប៉ែន តុលា ក្តី ។

ការសម្ញែងរូបថតបែបកៀកកើយ បង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់កញ្ញា
ភិន សុដាលីស ជាមួយលោកប៉ែន តុលា នាពេលនេះគឺចង់បង្ហាញថា ពួកគេទាំងពីរនាក់ ពិតជាស្រ
ឡាញ់គ្នាយ៉ាងខ្លាំង ហើយក៏អាចសាងសុភមង្គលជាមួយគ្នា បានយ៉ាងល្អផងដែរទៅថ្ងៃមុខ ។ យ៉ាង
ណាក៏ដោយមហាជនសូមជូនពរឲ្យ អ្នកទាំងពីរស្រឡាញ់ គ្នាល្អូកល្អើន ជារៀងរហូត៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: phin sodalis entertainment khmer star