CamNews

តារា 

អ្នក​រិះ​គន់ ភិន សុដា​លីស ច្បាស់​ជា​ភ្លឺ​ភ្នែក ក្រោយ​បាន​អាន​សារ​របស់​នាង

(ភ្នំពេញ)៖ តារាសម្តែងកូនមួយ អ្នកនាង ភិន សុដាលីស កាលពីប៉ុន្មាននាទីមុននេះ បានបញ្ចេ​ញសា​រប្រតិកម្មឆ្លើយតប លើករណីរបស់ក្រុម​មនុស្សមួយចំនួន ដែលតែងធ្វើការ​រិះគន់នាង​ជុំវិ​ញការចុះផ្សាយ ព័ត៌មានអំពីខ្សែជីវិត រវាងនាង និងកូនស្រី ដែលត្រូវបានប្តី ឬឪពុកហេង​ស៊យ លោក ប៉ែន ចំរ៉ុង បោះបង់ចោល ចាប់តាំងពីមានកំណើត​ក្នុងផ្ទៃពោះ រហូតឆ្លង​ទន្លេ​ឃើញពន្លឺថ្ងៃ​​។


តាមរយៈការបញ្ចេញសារប្រតិកម្មនេះ អ្នកនាង ភិន សុដាលីស បាននិយាយថា «អ្នកណាខ្លះយ​ល់អារម្មណ៍ មួយនេះ ​(Whocanrelate) អរគុណ​ដែលតែងតែ ចាប់អារម្មណ៍រាល់​គ្រប់បញ្ហា និងព័ត៌មាននៃខ្ញុំ ចង់និយាយថា ខ្ញុំមិនសូវមានពេលទំនេរច្រើន ដើរឲ្យលុយគេ​ចុះផ្សាយព័ត៌មាន​ពីខ្ញុំ ហើយ ខ្ញុំក៏មិនទាន់អផ្សុកខ្លាំង ដល់ថ្នាក់ទៅដើរ​តេ ប្រាប់គេឲ្យ​ជួយចាប់អារម្មណ៍ ឬចុះព័ត៌មានពីខ្ញុំដែរ!»។

តារាសម្តែង អ្នកនាង ភិន សុដាលីស បានបញ្ជាក់ថា «គេចង់ចុះអីចុះទៅ ទោះជាព័ត៌មានពេលខ្លះ មានពិត មានមិនពិត ក៏បិទភ្នែកទៅមិនដឹងខ្វល់​ធ្វើអី គេមានវេបសាយ គេចុះជាការងាររប​ស់គេ ហាមឃាត់គេធ្វើអី? សំខាន់យើងបានធ្វើអី ដឹងខ្លួនឯង យកពេលវេលាល្អៗ​រវល់មើលកូន រវល់ជាមួយការងារ របររកស៊ីនៀក(នេះ) ទៅគេងគិតឈឺក្បាល ធ្វើអីការងារគ​ដូចភ្នំ អ្នកស្គាល់ដឹងពីខ្ញុំ ទើបដឹងថា ខ្ញុំជាមនុស្សម៉េច!»។

ទន្ទឹកគ្នានេះដែរ អ្នកនាង ភិន សុដាលីស បានបន្ថែមថា «បើបានឃើញព័ត៌មានទាំងនោះ មិនចូ​លចិត្តឬស្អប់ខ្ញុំ អាច SCROLL ឬ HIDE ចោលបានមិនបាច់ចំណាយពេលវេលា ចុច SHARE ហើ​យខំសរសេរថាឲ្យខ្ញុំទេ ព្រោះវាអាចនឹងធ្វើឲ្យ ខាតពេលវេលារបស់អ្នក ថែមទៀតកុំគេងគិតឈឺក្បាល រឿង​ខ្ញុំអី គួរយកពេលវេលាល្អៗ របស់អ្នកទៅធ្វើអ្វីល្អៗវិញណា។ ខ្លោចចិត្តគេជេរទៀតហើយ!»។

ថ្វីត្បិតតែ តារាស្រីមេម៉ាយរូបស្រស់ កូនមួយ អ្នកនាង ភិន សុដាលីស បានបង្ហោះសារឆ្លើយតប​​ការ​រិះ​គន់យ៉ា​ងដូច្នេះក៏ពិតមែន ប៉ុន្តែនាងមិនបានបញ្ជាក់ ឬបង្ហើបប្រាប់​ពីអត្តសញ្ញា របស់បុគ្គល​ដែលរិះគន់នាងឡើយ ខណៈមានទស្សនិកជនជាច្រើន បានសម្តែងការគាំទ្រ ចំពោះមតិរបស់នាង ខាងលើនេះ ផងនោះ។ អ្វីដែលជាការប្រទាញប្រទង់គ្នា នៅពេលនេះ គឺនៅត្រង់ថា លោក ប៉ែន ចំរ៉ុង ដែលជាឪពុក និងជាប្ដីដែលគ្មានទំនួលខុសត្រូវ លើប្រពន្ធកូនសូម្បីតែបន្តិច បានសម្រេចចិត្តទៅមើលកូនរបស់ខ្លួន នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែមិនត្រូវបាន ភិន សុដាលីស អនុញ្ញាឲ្យជួបឬមើលបានឡើយ។

ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យមហាជន ដែលបានសដឹងរឿងនេះ បានបញ្ចេញមតិខុសគ្នា ដោយអ្នកខ្លះ គាំទ្រទង្វើរបស់ ប៉ែន ចំរ៉ុង ដែលក្លាហាន ហ៊ានទៅមើលកូន ប៉ុន្តែអ្នកខ្លះវិញ ក៏គាំទ្រទង្វើរបស់ ភិន សុដាលីស ដែលមិនឲ្យប្ដីហេងស៊យរូបនេះ ចូលមើលកូន។ ប៉ុន្តែអ្វីដែល ប៉ែន ចំរ៉ុង ទទួលបានច្រើន​ជាងដាលីស ពីសំណាក់មហាជន គឺការរិះគន់ ព្រោះតែការមិនទទួលខុសត្រូវរបស់ខ្លួន តាំងពីដើមរៀងមក ដែលធ្វើឲ្យ ភិន សុដាលីស ជាប្រពន្ធឆ្អែតចិត្តនិយាយលែងចេញ។ តើក្នុងនាម​ជាតារាល្បីមួយរូប ដែលទទួលបានការ គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ គួរធ្វើខ្លួនបែបនេះជាគំរូដល់អ្នកដទៃឬ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Phin sodalis