CamNews

តារា 

ការពិតទេដែលគូដណ្តឹងរបស់តារាទឹកភ្នែក កញ្ញា នី មុន្នីនាថ មានស្រីថ្មីចោលនាង?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលគ្រងដំណែងតួឯកជាច្រើនរឿង កញ្ញា នី មុន្នីនាថ ត្រូវបានមហាជនដឹងថា បានបែកបាក់គូដណ្តឹងកាលពីពេលថ្មីៗនេះ តើរឿងនេះគឺជាការពិតដែរ ឬ ទេ?​

បន្ទាប់ពីតារាសម្តែង នី មុន្នីនាថ ភ្ជាប់ពាក្យស្ងាត់ ជាមួយនិងអាណិកជនខ្មែរ អាមេរិករួចមក គេបានដឹងថា នាងមានគម្រោងរៀបការនៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ តែមកដល់ឥលូវដំណឹងរៀបការបែរជាស្ងាត់ទៅៗជ្រាបទៅៗ រហូតមានប្រភពជិតស្និទ្ធិរបស់នាង តារាសម្តែង នី មុន្នីនាថ បានលួចបង្ហើបថា តារាស្រីរូបនេះនិងគូដណ្តឹងបានបែកបាក់គ្នាហើយ បន្ទាប់ពីឃ្លាតកាយណាយចិត្ត ហើយគូដណ្តឹងរបស់នាងក៏មានស្រីថ្មី រីឯនាង នី មុន្នីនាថ ក៏មិនបានខ្វល់អ្វីច្រើនដែរ ។ 

ទាក់ទងដំណឹងលេចធ្លាយ តារាសម្តែងស្រី នី មុន្នីនាថ បែកគូដណ្តឹងនេះ យើងមិនទាន់បានឃើញ នី មុន្នីនាថ បានចេញមុខបកស្រាយនៅឡើយទេ ។ ដូច្នេះយើងក៏មិនទាន់ប្រាកដដែរថា នី មុន្នីនាថ និងគូដណ្តឹងបែកគ្នាពិតមែនឬយ៉ាងដែរ ខណៈដំណឹងដែលខាងព័ត៌មានទទួលបាននោះ គ្រាន់តែជាការបង្ហើបប្រាប់តែម្ខាងពីអ្នកសិល្បៈម្នាក់ស្និតនឹងនាងនោះ ។ ព័ត៌មានពិតឬយ៉ាងណាមានតែរង់ចាំឲ្យតារាសម្តែង នី មុន្នីនាថ ចេញមុខមកបកស្រាយប៉ុណ្ណោះ ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Ny monineath