CamNews

ព័ត៌មានអន្តរជាតិ 

យុវសិស្ស ៤ រូប ប៊ិះដេកគុក ក៏ព្រោះថតបទ Harlem Shake នៅអេហ្ស៊ីប

អន្តរជាតិ ៖   ចាប់ឃាត់ខ្លួន​ សិស្សឧសថសាស្រ្តប្រុស ៤ រូប នៅអេហ្ស៊ីប  បន្ទាប់ពីបានរក
អោយឃើញថាពួកគេបានថតវីដេអូបទ  Harlem Shake ស្របពេលដែលពួកគេជ្រួលជ្រើម
ជាមួយនឹង ការរាំដែលមិនត្រឹមតែខោក្នុងខ្លី ខណៈពេលដែលវាខុសទៅនឹងច្បាប់នៃប្រទេស
នេះ (Egypt's strict public indecency laws) ។

គួរបញ្ជាក់ផងដែរថា ​ ការចាប់ឃាត់ខ្លួនលើកនេះ  អាចធ្វើទៅបានបន្ទាប់ពីមានការតវ៉ាពីសំ
ណាក់ប្រជាជនក្នុងស្រុក  ស្តីអំពីសកម្មភាពរាំដែលធ្វើអោយមហាជនក្រេវក្រោធ នៅក្នុងតំ
បន់ Cairo ប្រទេសអេហ្ស៊ីប។

គួររំឭកផងដែរថា  វីដេអូបទ  Harlem Shake ត្រូវបានទទួលការគាំទ្រជាខ្លាំងក្នុងរយៈពេល
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ   ដោយទទួលបានការទស្សនាបានដល់ទៅជាង  ១៦ លាន
ដងឯណោះ នៅក្នុងបណ្តាញគេហទំព័រyoutube ខណៈពេលដែលយុវវ័យជាច្រើននៅតាម
ប្រទេសនីមួយៗ ផ្អើលនាំគ្នាថតវីដេអូស្រដៀងគ្នានេះជាច្រើនផងដែរ។  ទស្សនា  Harlem
Shake ដែលជាវីដេអូដើមបំផុតទាំងអស់គ្នាណា ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange entertainment