CamNews

តារា 

ទម្លាយប្រវត្តិមិនធម្មតារបស់ស្វាមីនាង Pat ក្រោយផ្ទុះរឿងចាប់ខ្លួន ព្រោះសង្ស័យថា ជាអ្នកជួញដូរគ្រឿញៀន!

ព័ត៌មានកំសាន្ត ៖ ទម្លាយប្រវត្តិមិនធម្មតារបស់ស្វាមីនាង Pat ក្រោយផ្ទុះរឿងចាប់ខ្លួន ព្រោះសង្ស័យថា ជាអ្នកជួញដូរគ្រឿញៀន កាលពីថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ ២០១៧ កន្លងផុតទៅនេះ​ ។ 

លោកមានឈ្មោះពិតប្រាកដថា Akarakit worarojcharoendet ហើយគាត់មានមុខរបបជាអ្នកបង្ហោះម៉ូតូ ហើយកាលពីនៅក្មេងលោកត្រូវបានប៉ាម៉ាក់បង្ហើបថា​ គឺជាមនុស្សម្នាក់ដែលស្រលាញ់និងចូលចិត្តខាងលេងម៉ូដម៉ូតូ ។ ដោយសារតែក្តីស្រលាញ់តាំងពីតូចទើបជំរុញចិត្តឲ្យលោក Akarakit worarojcharoendet សម្រេចចិត្តធ្វើជាអ្នកបង្ហោះម៉ូតូ ។ 

មិនបានប៉ុន្មានផងស្រាប់តែផ្ទុះដំណឹងថា លោកបានស្នើរសុំតារាសម្តែងថៃមួយដួងនាង Pat napapa រៀបការ ក្រោយមានផ្ទៃពោះដល់ទៅ ៤ ខែទៅហើយ ។ ហើយក្រោយមកអ្នកទាំងពីរបានរៀបការជាមួយនិងគ្នាចុងឆ្នាំ ២០១៦ ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតគឺ លោកកើតក្នុងគ្រួសារមួយដែលមានទ្រព្យសម្បត្តិច្រើនគួរសមដែរ ។ សព្វថ្ងៃនេះក្រៅពីមុខរបបជាអ្នកដែលបង្ហោះម៉ូតូ លោក Akarakit worarojcharoendet ក៏មានហាងលក់គ្រឿងបន្លាស់ម៉ូតូផ្ទាល់ខ្លួនមួយដែរ ទុកសម្រាប់ចិញ្ចឹមកូននិងប្រពន្ធ ។ 

សរុបមកវិញកូននៅក្នុងផ្ទៃរបស់នាង Pat napapa ពេលនេះគឺនៅសល់តែ ១ សប្តាហ៍ទៀតទេគឺនឹងត្រូវដល់ថ្ងៃសម្រាលហើយ ។ រីឯការចាប់ខ្លួនដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀនរបស់ លោក Akarakit worarojcharoendet ក៏ត្រូវបានដោះលែងឲ្យជួបជុំគ្រួសារវិញ បន្ទាប់ពីរកមិនបានឃើញភស្តុ័តាងជាក់លាស់ណាមួយឡើយ ៕

-ចុចអាន ៖ ក្រោយភ្លៀងមេឃស្រលះ! ស្វាមីនាង Pat ត្រូវបានដោះលែង ក្រោយឃុំខ្លួនអស់ ៤៨ ម៉ោង ពាក់ព័ន្ធរឿងគ្រឿងញៀន!







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet