ប្លែកៗ ៖ រថយន្តទំនើប BMW ស្រាប់តែផ្ទុះឆេះ ស្ទើរខូចខាតទាំងស្រុង ខណៈពេលដែលកំពុង
តែចតនៅស្ងៀម នៅឯកន្លែងចតឡាន Geylang Serai នាប្រទេសសឹង្ហបុរី នេះបើតាមការដក
ស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២៧ មីនាកន្លងទៅ ម៉ោង
ប្រមាណជាង ១២ និង ៣០ នាទីថ្ងៃត្រង់ ។ លើសពីនេះ បើយោងតាមសម្តីដែលបានឃើញ
ហេតុការណ៍នេះផ្ទាល់ភ្នែក បានបញ្ជាក់អោយដឹងថា ដើមឡើយ គេបានឃើញផ្សែងខ្មួរខ្មាញ
ហុយចេញពីគម្រកក្បាលឡាន ភ្លាមៗនោះ គេក៏បានទូរស័ព្ទហៅភ្នាក់ងារសង្រ្គោះបន្ទាន់ ដើ
ម្បីជួយអន្តរាគមន៍ បន្តិចក្រោយមក ភ្លើងនោះក៏បានរលត់ទៅវិញ បន្ទាប់ពីមានការអន្តរាគម
ន៍។
ដោយឡែក អំឡុងពេលនៃការកើតហេតុគេមិនរកឃើញថា ម្ចាស់ឡានជានរណានោះទេ តែ
សំណាងល្អឧបទ្ទេវហេតុមួយនេះ មិនបានបណ្តាលអោយមនុស្សណាម្នាក់ បានទទួលរង
របួសឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន