CamNews

ភាពយន្ត 

“Railroad Tigers” ប្រជុំដោយឈុតឆាក បាញ់ប្រហារ និងកំប្លែងស្ងួត ពី Jackie Chan ធានាថា ទប់សំណើចមិនបាន

កម្មករផ្លូវរថភ្លើងម្នាក់ នៅចិន ក្នុងឆ្នាំ 1941 បានប្រមែប្រមួលអ្នកប្រយុទ្ធជាច្រើននាក់ទៀត ដើម្បីទាមទាសេរីភាព ប្រឆាំងនឹងទ័ពជប៉ុន ហើយយកអាហារមកចែកជូនដល់អ្នកក្រីក្រ។ ប៉ុន្តែកុំគិតថាពួកគាត់ជាកម្មករធម្មតាៗ​ ពីព្រោះសុទ្ធតែចូលរួមសម្តែងដោយតារាប្រុសៗសង្ហា​ ល្បីៗដូចជា Huang Zitao ដែលជាអតីតសមាជិកក្រុម EXO របស់កុរ៉េ តារាសម្តែងប្រុសជនជាតិចិនលោក Wang Kai


តារាសម្តែងរបស់តៃវ៉ាន់លោក Darren Wang ជាពិសេសតួកុនជើងចាស់លោក Jackie Chan រួមទាំងវត្តមានរបស់តារាសម្តែងជាច្រើននាក់ទៀត។​ តាមពិត កម្មករផ្លូវដែកទាំងនេះមិនមែនជាអ្នកប្រយុទ្ធអីទេ ដោយខ្លះ ជាជាងកាត់ដេរសម្លៀកបំពាក់ ម្ចាស់ហាងគុយទាវ កម្មករបណ្តែត​ និង ទាហានដែលរងរបួសប៉ុណ្ណោះ ហើយចំនុចពិសេសរបស់ពួកគាត់គឺសង្ហា និងមោះមុត ក្នុងការប្រយុទ្ធជាមួយជប៉ុន។ ឈុតឆាកវាយតប់ បាញប្រហារ លាយឡំដោយទឹកមុខ​ កាយវិការ សកម្មភាពបែបកំប្លែង និងពាក្យសម្តី ដែលធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាន នឹងមានក្នុងភាពយន្ត “Railroad Tigers” នេះតែម្តង។




ចឹងចាំអង្កាល់ទៀត ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនសើចដើមឆ្នាំ២០១៧ នេះគឺរឿង Railroad Tigers ដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត ជា 2D 3D និង 4DX ហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕






ប្រភព ៖ Westec Media limited

 


Tags: Westec Movie Eddie The Eagle The Conjuring 2 Railroad Tigers