CamNews

ព័ត៌មានជាតិ 

វីដេអូសិស្សសាលា ម្នាក់ត្រូវទទួលរងការវាយដំ ជ្រាំធាក់ពី សិស្សសាលាផ្សេងទៀត យ៉ាង​អនាធិបតេយ្យ

(​ភ្នំពេញ​)៖ វីដេអូ​មាន​រយៈពេល​ប្រមាណ​១៨ វិនាទី បាន​បង្ហាញឲ្យឃើញ​ពី​សកម្ម​ភាព​ សិស្ស​សាលា​ ក្នុង​ថ្នាក់រៀន​មួយ បាន​វាយ​ទាត់​ធាក់​ទៅ​លើ​ សិស្សសាលា​ម្នាក់ទៀត គ្មាន​ប្រណី រហូតដល់​អស់​ចិត្ត ទើប​រូបគេ​ចុះ​ចេញពី​តុ ឈប់​វាយ​តទៅទៀត​។

​តាមរយៈ​សកម្មភាព​បង្ហាញ​អំពើហឹង្សា​នេះ ត្រូវបាន​គេ​យក​មក​បង្ហោះ​ ក្នុង​បណ្ដាញ​សង្គម​យក្ស Facebook កាល​ពី​ពាក់កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ ហើយ​ត្រូវបាន​បញ្ជូន​តៗ​គ្នា ​ពី​មួយ​ទៅមួយ ខណៈ​ដែល​ទីតាំង​របស់​សាលា នៃ​អំពើហឹង្សា​នេះ មិន​ត្រូវ​បាន​ប្រាប់ឲ្យដឹង​នោះទេ។

យ៉ាងណាក្ដី​អ្នក​បញ្ជូន​ព័ត៌មាន​នេះ​ត បាន​សំណូមពរ​ដល់​សមត្ថកិច្ច ជួយ​ស្រាវជ្រាវ​រក​ជន ដៃដល់​ជា​សិស្ស មក​ផ្ដន្ទាទោស ព្រោះ​ជា​ទង្វើ​មួយ​មិន​សមរម្យ​ទាល់​តែ​សោះ។

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP