ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់ ត្រូវស្លាប់បាត់បង់ជីវិត ៦ នាក់
រងរបួស បន្ទាប់ពីមានគ្រោះអគ្គីភ័យមួយបានកើតឡើង នៅឯផ្សារមួយកន្លែង ដែលមានទី
តាំងនៅក្នុងក្រុង Kolkata ភាគខាងកើតឥណ្ឌា ស្របពេលដែលជនរងគ្រោះ អាចនឹងត្រូវ
មានការកើនឡើង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ពីទំព័របរទេស dnaindia
កាលពីពេលកន្លងទៅ ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមថាអគ្គីភ័យមួយនេះ បានកើត
ឡើងកាលពីថ្ងៃពុធកន្លងទៅ វេលាម៉ោងប្រមាណជាង ៣ និង ៥០ ទាបភ្លឺ នៅក្នុងផ្សារ
Surya Sen ដែលជាផ្សារលក់នូវក្រដាស និងប្លាស្ទីក ហើយបើនិយាយពីមូលហេតុនៃការ
ឆាបឆេះវិញ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ខណៈពេល
ដែលការអះអាងជាជំហានដំបូង បានបញ្ជាក់ថា មកពីការឆាបឆេះនៅជាន់ក្រោម ដោយ
មានការរាលដាលទៅជាន់លើៗបន្ថែមទៀត៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ dnaindia