CamNews

យល់ដឹង 

ធ្លាប់តែញ៉ាំសាច់វា ដល់ពេលគៀបធ្វើភេសជ្ជៈ មានប្រយោជន៍ដល់សុខភាពណាស់តើ!

ភេសជ្ជៈផ្សំពីគ្រឿងផ្សំខាងក្រោមនេះ ជួយព្យាបាលក្អក បន្ថយស្លេស រំលាយអាហារ ត្រជាក់ក បំបាត់ស្រេកទឹក ជំងឺទឹកនោមផ្អែម រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

គ្រឿងផ្សំៈ

– ផ្លែជម្ពូ ប្រមាណ ៤០០ ក្រាម
– ទឹកស្ករ ២ ឬ ៣ ពែង អាស្រ័យតាមចំណង់ចំណូលចិត្ត
– អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
– ទឹកដាំពុះ ៣ ឬ ៤ ពែង


វិធីធ្វើៈ

– លាងផ្លែជម្ពូ ពុះយកស្នូលចេញ ហាន់ជាចំណិត ដាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក
– បន្ទាប់មកដាំទឹកពុះ ទឹកស្ករ អំបិល ដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុកជាមួយគ្នា រួចកិនឱ្យសព្វជាការស្រេច។

សូមបញ្ជាក់ថា ពេលពិសា លោកអ្នកអាចបន្ថែមទឹកកកចូលបាន ៕


ដោយ៖ សារ៉ាត

ប្រភព៖ sokhakrom


Tags: Health news