ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea បានបដិសេធ ដោយលែងចង់បន្ដការវិះគន់ ដល់សមាគមន៍កីឡាបាល់ទាត់ទៀតហើយ ក្រោយពីទើបតែទទួលបានមេរៀន ២ លើកជាមួយគ្នា ខណៈពេលតែមួយ ដែលក្រុមបាន យកឈ្នះ Liverpool ។
លោក Jose Mourinho បានស្រែកប្រាប់ដាក់អ្នកការសែតក្ដែងថា គាត់លែងចង់ បន្ដការរិះគន់ទៅ FA ទៀតហើយ ក្រោយពីទទួលបានមេរៀនម្ដងនេះ។ ស្ទើតែនឹកស្មានមិនដល់ឡើយ ដែលរូបគាត់ត្រូវជួបរឿងបែបនេះ ដូច្នេះ កាត់លែងចង់បន្ដទៀតហើយ ប្រសិនបើគាត់នៅតែព្យាយាមនិយាយពីកំហុស FA ទៀត នោះ ពួកគេនៅតែធ្វើអ្វីដូចដែលគេបានធ្វើដាក់គាតពេលនេះ ដដែល ។ ប៉ុន្ដែស្របពេលនៃការសារភាពពីរឿងរ៉ាវដ៏កំសត់របស់គាត់ផងនោះ គាត់ក៏បានរំលឹកពីព្រឹត្ដិការណ៍ប្រកួតជាមួយ Liverpool ដែរ ថា ដៃគូរប្រកួតគាត់នៅពេលនេាះ ក៏មានការប្រែប្រួលច្រើន នៃទម្រង់លេងជាពិសេស ២ ប្រកួតចុងក្រោយ នៃក្រុមទាំង ២បានជួបគ្នា ពិតជាមិនងាយស្រួលនោះទេ ដែល Chelsea ប៊ិះតែនឹងត្រូវ ចាញ់ម្ដងកាល ប្រកួតម្ដងមុន ដោយក្រុម អាចរកពិន្ទុ បានត្រឹមតែ ស្មើគ្នា ប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ក៏ដោយ ការប្រកួតលើកទី ២ Chelsea នៅតែអាចផ្ដួលបានដដែល ។
ឆ្លងកាត់ការលើកឡើងដូច្នោះ មើលទៅ គាត់មិនជាសប្បាយចិត្ដនោះទេ ដោយការព្រួយបារម្មណ៍ថ្ងៃចុងសប្ដាហ៍ក្រុមត្រូវ ប៉ះជាមួយ Man City ក្រោមអវត្ដមានកីឡាករខ្លាំងរបស់ ខ្លួន ២ រូបទៅហើយ ។
សូមបញ្ជាក់ឡើងវិញថា លោក Jose Mourinho ត្រូវ FA ពិន័យជាទឹកប្រាក់ដល់ទៅ ២៥០០០ ផោន ពីបទនិយាយផ្ដេសផ្ដាសទាក់ទងនិង អាជ្ញាកណ្ដាល ស្របពេលកីឡាករសំខានរបស់ គាត់ Diego Costa ក៏ត្រូវដកបេក្ខភាពប្រកួតរហូតដល់ ៣ ប្រកួត ។
អាន៖ Chelsea ហ៊ុងស៊ុយដាក់ ជួបរឿង ៣ ផ្ទួនៗគ្នា ខណៈពេលក្រុម កំពុងស្ថិតក្នុងការសងសិក ពី Man City
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Goal