ព័ត៌មានអន្តរជាតិ ៖ រកឃើញសាកសពក្បាលមនុស្សនៅក្នុងឧទ្យានមួយកន្លែង នាទីក្រុង
Montreal ប្រទេសកាណាដា ស្របពេលដែលការតាមដានស៊ើបអង្កេតនៅតែបន្តមាន ដោយ
បានបញ្ជាក់អះអាងថាវាអាចនឹងជាក្បាលរបស់សាកសពជនជាតិចិនម្នាក់ ដែលជាតួសិចប្រុស
នៅក្នុងប្រទេសកាណាដា នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ តួសិចប្រុស លោក June Lin ត្រូវបានដៃគូររបស់ខ្លួន
ឈ្មោះ Luka Magnotta កាប់សម្លាប់ជាចំរៀក ស្របពេលដែលសាកសពរបស់លោកត្រូវបាន
រកឃើញ ដោយឡែកនៅសល់តែក្បាលតែប៉ុណ្ណោះ នៅតែបន្តបាត់ខ្លួនរហូតមកដល់ពេលនេះ
លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Anie Lemieux ដែលជាមន្រ្តីប៉ូលីសប្រចាំតំបន់
បានអោយដឹងថា មានតែរង់ចាំមើលលទ្ធផលតែប៉ុណ្ណោះថាតើ សាកសពក្បាលមួយនេះ គឺជា
ផ្នែកនៃសាកសពកំបុតក្បាលលោក June Lin មែនឬក៏អត់ ។
គួររំឭកផងដែរថា លោក June Lin និងលោក Luka Magnotta ធ្លាប់មានទំនាក់ទំនងស្នេហា
ស្រឡាញ់ភេទដូចគ្នា តែក្រោយមកដោយសារតែមានភាពរកាំរកូស ក៏ដូចជាថ្នាំងថ្នាក់ចិត្តនោះ ក៏បានធ្វើអោយកើតមានឡើងនូវរឿងមនុស្សឃាតតែម្តងកាលពីឆ្នាំកន្លងទៅ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ worldnewstoday