CamNews

មិនគួរឲ្យជឿ 

បណ្តាទំព័រសារព័ត៌មាន ចាប់អារម្មណ៍ Fashion show ក្រោមទឹក នៅចិន

ប្លែកៗ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសចិន chinadaily កាលពីពេលកន្លងទៅនេះ បានគូស
បញ្ជាក់អោយដឹងថា នៅឯខេត្ត Fujian ប្រទេសចិនឯណោះវិញ  មានការបង្ហាញម៉ូតសម្លៀក
បំពាក់អាពាហ៍ពិពាហ៍ដ៏ចម្លែកមួយបានកើតឡើង   នោះគឺការបង្ហាញម៉ូតសម្លៀកបំពាក់នៅ
ក្នុងទឹក។

គួររំឭកផងដែរថា  ការបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ បែបលោកខាងលិច ក៏ដូច
ជាបែបជនជាតិចិនមួយនេះ   ដែលត្រូវបានធ្វើឡើងនៅក្នុងទឹកមួយនេះ  ពិតជាទទួលបាន
ការចាប់អារម្មណ៍ជាខ្លាំង     ខណៈពេលដែលវា  មានភាពប្លែក បើប្រៀបធៀប  ទៅនឹងការ
បង្ហាញម៉ូត កាលពីពេលកន្លងមកនោះ។

យ៉ាងណាមិញ    ប្រភពសារព័ត៌មាន ដដែល បន្ថែមថា  អ្នកបង្ហាញម៉ូតជំនាញ    គឺត្រូវបាន
អញ្ជើញមកពីប្រទេសរុស្ស៊ី ដោយមានការសហការគ្នាជាមួយនឹងក្រុមការងារមុជក្រោមទឹក
របស់ប្រទេសចិនផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធី ការបង្ហាញម៉ូតសម្លៀកបំពាក់អាពា
ហ៍ពិពាហ៍មួយនេះ ត្រូវបានគេធ្វើឡើងកាលពីថ្ងៃទី ១៧ កក្កដា សប្តាហ៍មុនមកម្ល៉េះ៕

ដោយ ៖ ពិសី
ប្រភព ៖ chinadaily


Tags: international news strange news video news pics