CamNews

ភាពយន្ត 

Iron Man 3 ទទួលបានចំណូលយ៉ាងច្រើនអស្ចារ្យ ក្នុងថ្ងៃបើកសម្ពោធ

Box Office បានរាយការណ៍មកថា ការត្រឡប់មកវិញរបស់ Iron Man 3 ពិតជាទទួលបានការ
គាំទ្រយ៉ាងខ្លាំងក្លា ទាំងក្នុងនិងក្រៅប្រទេស ។  Iron  Man  3 ទទួលបានចំណូលពីថ្ងៃដំបូងនៃ
ការបើកសម្ពោធ ប្រមាណ  ១៣,២ លានដុល្លារ ហើយនឹងអាចឈានដល់ ១១០ លាន ដុល្លារ
បូកបញ្ចូលជាមួយនឹងចំណូលក្រៅប្រទេស ។
 


Iron Man 3 ទទួលបានចំណូលច្រើនជាង Iron Man 2 ប្រមាណ ៣,៤ លានដុល្លារ នៅអូស្រ្តាលី
និង ៣ លានដុល្លារ នៅបារាំង ។ នៅអ៊ីតាលី  Iron Man 3 ទទួលបានចំណូល ២,១ លានដុល្លារ
ចំណែកនៅតៃវ៉ាន និង ភីលីពីន ១,៤ លានដុល្លារ និង ១,៥ លានដុល្លារក្នុងថ្ងៃបើកសម្ពោធ ។

គួរបញ្ជាក់ផងដែរថារឿង Iron Man តែងតែចេញអោយ ទស្សនិកជនក្រៅប្រទេសបានមើលមុន
ជានិច្ច ដូចជា Iron Man 2 បានដាក់បញ្ចាំងទស្សនិកជនអន្តរជាតិក្រៅ អាមេរិចទស្សនាបានមុន
មួយសប្ហាហ៍ ហើយ Iron Man 3 នេះដូចគ្នាដែលចាប់ផ្តើមបញ្ចាំងតាម ប្រទេសក្រៅពីអាមេរិច
ហើយ តែសំរាប់អាមេរិចនឹងត្រូវដាក់បញ្ចាំងនៅថ្ងៃទី ៣ ខែឧសភាខាងមុខនេះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ hollywoodreporter 


Tags: iron man 3 movie hollywood