ព័ត៌មានកីឡា៖ គ្រូបង្វឹកក្លឹប Barcelona បានថ្លែងប្រាប់អ្នកព័ត៌មានថា គាត់ឥតមាន ភ្ញាក់ផ្អើលអីសូម្បីតែបន្ដិច ពេលលេចចេញដំណឹងថា លោក Rafael Benitez ត្រូវក្លឹប Real Madrid បណ្ដេញចេញពីក្លឹប កាលពីថ្ងៃច័ន្ទ។
លោក Rafael Benitez មានឱកាសគ្រប់គ្រងក្លឹប Real Madrid បានត្រឹមតែ ៧ខែប៉ុណ្ណោះ ក៏ត្រូវបណ្ដេញចេញ ទាំងគ្មានសោកស្ដាយ។ ការខកបំណងខ្លាំងចាប់ត្រឹមពីក្លឹប Real Madrid ត្រូវដៃគូរជើងខ្លាំង Barcelona បំបាក់យ៉ាងអាម៉ាសមុខបំផុត ក្នុងទឹកដីរបស់ខ្លួន ត្រឹមលទ្ធផលពិន្ទុ ៤-០ នៃព្រឹត្ដិការណ៍ Clasico ។
ចំណែកលោក Luis Enrique វិញអ្នកគ្រប់គ្រងក្លឹប Barcelona ក៏មិនបានចាប់អារម្មណ៍នឹងដំណើរ ចាកចេញនេះដែរ ប៉ុន្ដែគ្រាន់តែសង្ស័យថា បញ្ហាដែលឈានដល់ ការសម្រេចចិត្ដបណ្ដេញលោក Benitez នេះ ព្រោះតែការរៀបចំផ្នែកយុទ្ធសាស្រ្ដគ្រប់គ្រង។
លោក Luis Enrique បានថ្លែងថា គាត់មិនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលអ្វីនឹងដំណឹងនោះទេ ព្រោះនោះគឺជារឿងទូទៅហើយ ចំពោះរបៀបនៃការដឹកនាំបែបថ្មីក្នុងវិស័យបាល់ទាត់។ វាមិនអយុតិ្ដធម៌នោះទេ គ្រប់គ្នាក៏គួរតែដឹង ថាការគ្រប់គ្រង ដែលមានបញ្ហាត្រូវតែយ៉ាងនោះ ប៉ុន្ដែរឿង មួយក៏ជាចំណែកផងដែរ ពោលវាគ្រាន់តែថា ខ្មាស់គេប៉ុណ្ណោះពេលដែលត្រូវបានគេដេញចេញ។ តែទោះជាយ៉ាងណាក៏ដោយ អាជីពជាអ្នកដឹកនាំស្ទើតែគ្មាននរណា អាចគេចផុត។ រឿងមួយទៀត ដែលគាត់ចង់ផ្ដោតសំខាន់នោះគឺ គាត់មិនទាន់ដឹងអ្វីទាល់តែសោះ ចំពោះអ្នកគ្រប់គ្រងថ្មី គឺលោក Zidane ហើយកន្លងមក ក៏មិនគិតថា គាត់គឺជាគ្រូបង្វឹក ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball