CamNews

មិនគួរឲ្យជឿ 

វីដេអូ បុរសព្រហើនហួស មិនខ្លាចស្លាប់ បញ្ជេញសមត្តភាព ល្បីពេញ Youtube

មិនគួរអោយជឿ ៖ តិចយល់ច្រឡំថា ជា Temple Run អីទៅ តែតាមពិត វាគឺជា Roof Top
Run ​​​    (ការរត់លើសំណង់អាគារខ្ពស់)  ដែលត្រូវបានធ្វើឡើងពីសំណាក់យុវវ័យចិត្តសឿង
មិនខា្លចធ្លាក់ពីទីខ្ពស់ស្លាប់នោះគឺ  លោក James L Kingston វ័យ ២២ ឆ្នាំ ជាពលរដ្ឋមកពី
ប្រទេសអង់គ្លេស។

តាមការពិត បន្ទាប់ពីមានការអះអាង ពីសំណាក់មិត្តភក្កិរៀនសកលវិទ្យាល័យជាមួយគ្នា
ថា  ដំបូងសំណង់អាគារសកលវិទ្យាល័យ  Cambridge  គឺជាកន្លែងដ៏ល្អមួយនៅក្នុងការ
ថតសកម្មភាពបញ្ជេញសមត្តភាពមួយនេះនោះ    លោក  James  L  Kingston    ក៏បាន
សម្រេចចិត្តធ្វើវាឡើងតែម្តង។

តែទោះជាយ៉ាងណា បើតាមការអោយដឹងពីសកលវិទ្យាល័យ Cambridge អោយដឹងថា
ពួកគេពិតជាខកចិត្តជាខ្លាំង ខណៈពេលយុវវ័យមិនខ្លាចស្លាប់ម្នាក់នេះ ហ៊ានធ្វើបែបនេះ
មែននោះ ស្របពេលដែលគេត្រូវបានចោទប្រកាន់ពីបទការប្រព្រឹត្តិខុស។

យ៉ាងណាមិញ យុវវ័យរូបនេះ  បានអះអាងថា  គេមិនបានទទួលរងរបួសអ្វីនោះទេ ក្នុង
ការផ្តិតយកសកម្មភាព   បញ្ជេញសមត្តភាពមួយនេះ ។  ជ្រាបកាន់តែច្បាស់ តាមដាន
ទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news video news pics