CamNews

តារា 

ខាន់ ជេមស៍ និង លីនដា ពួតដៃគ្នាក្នុងអាល់ប៊ុម CD Vol 152

ភ្នំពេញ៖  បន្ទាប់ពីផលិតកម្ម សាន់ដេ ចេញលក់អាល់ប៊ុម CD Vol 151 នៅលើទីផ្សារដែល
ពោរពេញទៅដោយ បទញាក់សុទ្ធនោះ ស្រាប់តែថ្មីៗនេះ ផលិតកម្មសាន់ដេ បានចេញលក់
នូវ អាល់ប៊ុម CD Vol 152 ថ្មីមួយទៀត នៅលើទីផ្សារ ។

ចំពោះអាល់ប៊ុមថ្មីនេះ គឺជាបទមនោសញ្ចេតនា លន្លង់លន្លោច សម្រាប់មហាជន និងស្រទាប់
យុវវ័យ បានស្តាប់កម្សាន្ត ។ ក្នុងអាល់ប៊ុមថ្មី CD Vol 152 នេះ គឺមានតែតារាចម្រៀង ប្រុសស្រី
ពីរដួង បានពួតដៃគ្នា គឺលោក ខាន់ ជេមស៍ និងកញ្ញា សួន លីនដា ។

នៅក្នុង CD វ៉ុល 152 នេះ គឺជាយុទ្ធសាស្រ្តថ្មី មួយទៀត សម្រាប់តារាចម្រៀង ទាំងពីរដួងខាង
លើ ថាទទួលបានប្រជាប្រិយភាព បានកម្រិតណា ? ព្រោះកន្លងមក តារាចម្រៀងទាំងពីរ សុទ្ធ
តែទទួលបាន ការគាំទ្រខ្លាំងដូចគ្នា ។ លើសពីនេះទៅទៀត បទចម្រៀងរបស់ លោក ខាន់
ជេមស៍ និងកញ្ញា លីនដា គឺទទួលបាន ប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពី សំណាក់
មហាជន និងស្រទាប់យុវវ័យ ។

ចំពោះបទចម្រៀង ដែលទើបតែចេញលក់ នៅក្នុងអាល់ប៊ុមថ្មី CD Vol 152 នេះមានដូចជា ៖

១.ស្រឡាញ់គ្នា ចំពេលអត់លុយ (ខាន់ ជេមស៍)
២.ពេលបងមានលុយស្រីម្នាក់នោះនៅឯណា (លីនដា)
៣.ទៅចុះមនុស្សបងស្អប់ (ខាន់ ជេមស៍)
៤.ចង់មើលមុខបងឲ្យចំ (លីនដា)
៥.យប់នេះខ្ញុំយំ (ខាន់ ជេមស៍)
៦.ភាពអត់សុខបង ជាទឹកភ្នែកមនុស្សស្រី (លីនដា)
៧. សុំសិទ្ធផ្ទេរអូនទៅគេ (ខាន់ ជេមស៍)
៨.គ្មានវិធីបញ្ឈប់ចិត្តស្រឡាញ់ (លីនដា)
៩.ចង់ត្រឡប់ទៅផ្ទះ (ខាន់ ជេមស៍)

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: khmer star