CamNews

យល់ដឹង 

វិធីផ្សាំមែកស្វាយ ដែលយើងមិនចាំបាច់កាប់ដើមចោលទាំងអស់ទេ

យល់ដឹង ៖ វិធីផ្សាំមែកស្វាយ ដែលយើងមិនចាំបាច់កាប់ដើមចោលទាំងអស់ទេ
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
* របៀបធ្វើគឺ
១..ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង
៨ហ៊ុន
២..រើសយកមែកដើមចាស់ដែលចង់ផ្សាំ
៣..ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង២ហ៊ុន




កន្លះទទឹង១ហ៊ុនរួចហើយបកវាចេញឲ្យផុតស្នូលមែក
កាត់សំបកនោះចេញ១ហ៊ុន
៤..ចិតមែកពូជល្អបញ្ឆិតដោយឲ្យ១ចំហៀងវែងនិង
១ចំហៀងទៀតចិតបន្តិចបានហើយ
៥..ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឲ្យ
ជិតទុកចោល១៤ទៅ១៥ថ្ងៃវានិងចេញត្រួយហើយ






(សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិត
វះស្គត់បង្ហើបដើម្បីឲ្យវាលាស់ស្រួល)។
* វិធីនេះហៅថាវិធីផ្ញើពោះ គឺដើមចាស់
វាលែងឲ្យផលច្រើនទៀតហើយតែវានៅមានកំលាំង
អាចចិញ្ចឹមមែកផ្សេងដែលអាចឲ្យផលច្រើនបាន
ដោយផ្ញើឲ្យវាចិញ្ចឹមមែកពូជ១ទៀត ហៅថាវិធីផ្ញើពោះ។
...បញ្ជាក់មិនចាំបាច់ស្រោចទឹកទេ ៕






ដោយ ៖ គន្ធា


ប្រភព ៖ អ៊ាង សុផល្លែត


Tags: Health news