អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនា
ពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា បន្ទាប់ពីកុ្រមអ្នកវិទ្យាសាស្រ្តចិនធ្វើកំណាយ
របស់ខ្លួនរួចមក ពួកគេបានអះអាង ដោយបានបញ្ជាក់បន្ថែមថា កាលពីដើមឡើយ សត្វខ្លាឃ្មុំ
(Panda) គឺជាមុខម្ហូបទទួលទានរបស់មនុស្សសម័យបុរេប្រវត្តិ។
គួរបញ្ជាក់ផងដែរថា របបគំហើញថ្មីមួយនេះ ត្រូវបានក្រុមអ្នកវិទ្យសាស្រ្តចិនរកឃើញនាពេល
ថ្មីៗនេះ បន្ទាប់ពីពួកគេបានធ្វើកំណាយរបស់ខ្លួន ដោយបានរកឃើញនូវហ្វូស៊ីលរបស់សត្វខ្លា
ឃ្មុំ ដោយពួកគេបានសន្មត់ថា មនុស្សនាសម័យបុរេប្រវត្តិ បានតាមប្រមាញ់សត្វមួយចំនួនធ្វើ
ជាចំនីអាហារ ដែលនៅក្នុងនោះក៏មានសត្វខ្លាឃ្មុំផងដែរ។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់អោយដឹងផងដែរថា សត្វខ្លាឃ្មុំជាង
១៦០០ ក្បាល ដែលរស់នៅក្នុងព្រៃ ព្រឈមនឹងហានិភ័យខ្ពស់ក្នុងការបាត់បង់ជីវិត តាមរយៈ
ការប្រមាញ់ ស្របពេលដែល ខ្លាឃ្មុំច្រើនជាង ៣០០ ក្បាលត្រូវបានស្តិតនៅក្នុងដែនជំរកការ
ពារសត្វព្រៃ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Spy