រឿង The Secret Life of Pets បែបគំនូរជីវចលនិយាយពីសត្វចិញ្ចឹមដែលទើបតែចាក់បញ្ចាំងថ្មីៗនៅគ្រប់រោងភាពយន្តបានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដែលបានទៅទស្សនារួច។
មានហ្វេនជាច្រើនបានដឹងរួចមកហើយថារឿងមិនមែនទទួលបានការគាំទ្រតែនៅក្នុងប្រទេសកម្ពុជាតែមួយនោះទេ ប៉ុន្តែនៅឯសហរដ្ឋអាមេរិចវិញក៏មិនចាញ់គ្នានោះដែររឿងនេះបានជាប់ចំនាត់ថ្នាក់លេខ១នៅទីនោះនេះបានបង្ហាញឲ្យឃើញពីការគាំទ្ររបស់រឿងនេះ។ លើសពីនេះទៅទៀតរឿង The Secret Life of Pets នេះបានជាប់ចំនាត់ថ្នាក់លេខ២នៅក្នុងតារាងបញ្ជីរឿងរបស់ផលិកម្ម Illumination ដែលជារឿងដែលរកចំនូលបានច្រើនជាងគេបន្ទាប់ពីរឿងតុក្កតា Minions នៅសប្តាហ៍ទីមួយ។ គួរបញ្ចាក់ផងដែរថារឿង The Secret Life of Pets និយាយពីជីវិតសត្វដែលមានម្ចាស់ចិញ្ចឹមនិងជីវិតសត្វអនាថាដែលជាការផលិតរបស់ផលិតកម្មតែមួយជាមួយនឹងរឿង Minions។
The Secret Life of Pets បានធ្វើឲ្យហ្វេនជាច្រើនមានការចង់ដឹងចង់លឺថាតើសត្វដែលខ្លួនចិញ្ចឹមបានធ្វើអ្វីខ្លះនៅពេលដែលខ្លួនមិននៅផ្ទះ? បើចង់ដឹងច្បាស់ចង់ត្រូវតែមកទស្សនារឿង The Secret Life of Pets ដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។
ចុចទីនេះដើម្បីទស្សនា trailer
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។