គ្រឿងផ្សំ៖
– ក្តាមថ្ម
– ម្រេចខ្ចី ស្លឹកខ្ទឹម
– អំបិល ស្ករ ទឹកត្រី(មិនបាច់ប្រើក៏បាន) ប្រេងឆា ប្រេងខ្យង ម្រេច
របៀបចំអិន៖
- លាងក្តាមអោយស្អាត។ បកស្នូកចេញ ដកស្រកីចេញអោយស្អាតរួចកាត់ក្តាមមួយជាបួន។
- ដំបំបែកសំបកដង្កៀបដើម្បីងាយបរិភោគ។ លាងម្រេចខ្ចី និងស្លឹកខ្ទឹម។
- យកក្តាមទៅចំហុយ ប្រមាណ ៥ នាទី។
- លាយគ្រឿង អំបិល ស្ករ ទឹកត្រី ប្រេងខ្យង រួចភ្លក្សមើលអោយមានរសជាតិប្រៃផ្អែមច្បាស់។
- កាត់ស្លឹកខ្ទឹមរាងវែងៗបន្តិច
- ដាក់ប្រេងឆាចូលខ្ទះ (ច្រើនបន្តិច) ទុកអោយក្តៅដាក់ម្រេចខ្ចីចូល រួចចាក់គ្រឿងដែលលាយចូល ឆាត្រលប់ចុះឡើងពីរបីត្រលប់ ចាក់ក្តាមដែលចំហុយរួចចូល ដាក់ទឹកបន្តិចឆាអោយចូលគ្រឿងសព្វ រួចដាក់ស្លឹកខ្ទឹមចូលជាការស្រេច ៕
- ដោយ៖ សារ៉ាត
ប្រភព៖ letscookwithus