CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះកុប្បកម្ម ហឹង្សា បង្ហូរឈាម ក្នុងគុក សម្លាប់ទណ្ឌិត ៤ នាក់ ២ នាក់ កាត់ក្បាល ២នាក់ទៀតបោះចុះពីដំបូល

ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារម្សិលមិញនេះ ករណីផ្ទុះកុប្បកម្ម ហឹ ង្សាមានតាំងពីការបង្ហូរឈាម កើតឡើងចាប់តាំងពីថ្ងៃចុងសប្តាហ៍មកនោះ ត្រូវ    បាន បញ្ជប់ជាផ្លូវការ ហើយ បន្ទាប់ពី មន្រ្តីផ្លូវការ បានចាប់បញ្ជូន ទណ្ឌិតទាំងអស់ ទៅកាន់ទីតាំងមួយផ្សេងទៀតស្របពេល ដែល ក្រុមបាតុករ ផ្ទុះកុប្បកម្មម បានដោះលែង ឆ្មាំគុក ពីរនាក់ ដែលចាប់ជាចំណាប់ខ្មាំង  នោះត្រលប់ មកវិញហើយ នេះបើតាមការអោយដឹង ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ីអិនអិន ។

គួរបញ្ជាក់ថា អាជ្ញាធរប្រទេសអូស្រ្តាលី បានចាប់ផ្តើម ជម្លៀស ទណ្ឌិត កាលពី អំឡុង ថ្ងៃច័ន្ទ​ កន្លងទៅ នេះ​ ក្រោយពីមានករណី ផ្ទុះកុប្បកម្ម ហឹង្សា បង្ហូរឈាម នៅឯ   គុក មួយកន្លែង  ភាគ ខាងត្បូង ទីក្រុង Cascavel ដោយនៅក្នុងនោះ បើតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កុប្បកម្ម  ហឹង្សាមួយនេះ បានបញ្ជប់ទៅ ក្រោយពីមានការកាត់ក្បាល ទណ្ឌិត ២ រូប និង ពីររូបទៀត បោះចុះពីលើដំបូល ។

ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា តម្រូវការ ក៏ដូចជា អ្វីដែលនៅពីក្រោយ ការផ្ទុះកុប្បកម្ម ហឹ ង្សាលើកនេះ គឺទាមទារ អោយមានលក្ខខ័ណ្ឌរស់នៅល្អ​ ក៏ដូចជា អំណោយផល  នៃម៉ោងសួរសុខទុក្ខ ជាដើម ក្នុងនោះ ពួកគេដែលជាទណ្ឌិត ផ្ទុះ ការតវ៉ានោះ បាននាំគ្នា ដុតពូក ក៏ដូចជា វាយ   បំផ្លាញ សំ ណង់អាគារគុកជាដើម ។ យ៉ាងណាមិញ បើតាមការអោយដឹង ពីភ្នាក់ងារ សារព័ត៌មានក្នុងស្រុកអោយ ដឹងថា គុកមួយកន្លែងនេះ មានទណ្ឌិតសរុបលើសពី ១០០០ នាក់ទៅទៀត ។  ដោយ  ឡែក ករណីផ្ទុះ កុប្បកម្មហឹង្សានៅក្នុងប្រទេស ប្រេស៊ីល វាពុំមែនជារឿងចម្លែកនោះទេ ពោល     ជា ទូទៅ តែងតែកើត មានឡើងជាញឹកញាប់ ពីសំណាក់ ក្រុមទណ្ឌិត ដែលកំពុងតែរស់នៅក្នុងជីវភាព លំបាកខ្លាំង ពោល ពី ក្រុមជនអន្ធពាល ដែលកំពុងតែជាប់គុកផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news World news Breking news Unt news Brazil