ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីសារព័ត៌មាននៅហុងកុងផ្សាយកាលពីថ្ងៃទី១០ធ្នូ
អោយដឹងថា ចំនួនគូស្នេហ៍ដែលត្រៀមរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២នេះ
បានធ្លាក់ចុះខ្លាំងធៀបនឹងគូស្នេហ៍ ដែលរៀបការនៅក្នុងថ្ងៃទី១១ វិច្ឆិកា ២០១១ ។ តាមរបាយ
ការណ៍ ពីនាយកដ្ឋានអត្រានុកូលដ្ឋានបញ្ជាក់ថា មានគូស្នេហ៍ចំនួន៦៩៦គូ បានចុះសំបុត្រអា
ពាហ៍ពិពាហ៍នៅថ្ងៃពុធ ទី១២ ធ្នូ ដោយធ្លាក់ចុះចំនួន៣០៦ គូ ធៀបនឹងស្ថិតិក្នុងថ្ងៃទី ១១ វិច្ឆិកា
២០១១ ដែលមានចំនួន១០០២ គូ ។ ចំនួនគូស្នេហ៍ ដែលរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១០
តុលា ២០១០ មាន ៨៥៩ គូ ។
គួររំឭកផងដែរថា នៅក្នុងក្បួនតម្រាហុងស៊ុយមានជំនឿថា ថ្ងៃទី១០ តុលា ២០១០ជានិមិត្តរូប
នៃភាពមាន «ស្តុកស្តម្ភ» ខណៈថ្ងៃទី ១១ តុលា ២០១១ ជានិមិត្តរូបនៃស្នេហា «អមតៈ» ប៉ុន្តែ
សម្រាប់ថ្ងៃទី១២ ធ្នូ ២០១២ មានអត្ថន័យ ថា «ស្នេហា ឬក្តីស្រឡាញ់» មិនមែនតួលេខសិរីមង្គ
លដែលសមប្រកបក្នុងការរៀបអាពាហ៍ពិពាហ៍ទេ ។លោក សេមមី អ៊ូ មនុស្សម្នាក់ក្នុងចំណោ
មអ្នកជំនាញផ្នែកហុងស៊ុយដ៏ល្បីរបស់ហុង កុង ថ្លែងថា ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ប្រៀបបាន
នឹងថ្ងៃនាំលាភសំណាងទូទៅតែប៉ុណ្ណោះ សម្រាប់ថ្ងៃដ៏ល្អសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍បំផុ
ត គឺថ្ងៃទី១៨ និង៣១ ធ្នូ ។
ទាក់ទងនឹងរឿងលេខសំណាងនោះ គូស្នេហ៍ហុងកុងជាច្រើនគូមិនសូវចាប់អារម្មណ៍លើការ
ព្យាកររបស់ អ្នកជំនាញខាងហុងស៊ុយឡើយ ដោយផ្តល់ពីហេតុផលថា ត្រូវរៀបអាពាហ៍ពិពា
ហ៍ឱ្យបានមុនថ្ងៃទី២១ ធ្នូ ព្រោះជាថ្ងៃដែលមនុស្សទូទៅមានជំនឿចិត្តថាជាថ្ងៃរលាយផែនដី៕
ដោយ ៖ ពិសី
កែសម្រួលអត្ថបទពី ៖ kstp