Marouane Fellaini ត្រូវបានលោកគ្រូ David Moyes ទិញចូលកាលពីរដូវកាលមុន ពី Everton ក្នុង តំលៃដល់ទៅ ២៧ លានផោន ដែលត្រូវបានទស្សនិកជន និយាយថាវាមិនសាកសមឡើយ ។
ឥលូវនេះ សូម្បីតែលោកគ្រូថ្មី Louis Van Gaal ក៏ចេញមុខមក ស្រែកក្តែងៗ ផងដែរថាគាត់មិន ពេញចិត្តជាមួយនិង Fellaini ឡើយ ។ គាត់បានបញ្ជាក់ថា ថ្វីត្បិតតែកីឡាករនេះ លេងបានល្អតែ មិនមែនជាកីឡាករ ពិសេសដែលមាន លក្ខណសម្បត្តិ សមជាកីឡាករក្រុម Manchester United ឡើយ ។ ជាមួយនិងតំលៃ ២៧ លានផោនទិញចូលនោះ វាពិតជាមិនសាកសមឡើយ ។ លោក គ្រូ Van Gaal បានប្រាប់ទៅ អ្នកចាត់ការខាងលក់និងទិញ កីឡាករលោក Ed Woodward ថាត្រូវ តែលក់កីឡាករនេះ ចេញអោយបានមុនពេលដែល រដូវកាលថ្មីចាប់ផ្តើម ។
ដូចនេះ Fellaini ប្រហែលជាត្រូវ ខំប្រឹងមួយឈ្នះដៃ ក្នុងការប្រកួត World Cup ដែលនៅសល់ ប៉ុន្មានប្រកួត ចុងក្រោយនេះហើយ ព្រោះថាវាអាច នឹងធ្វើអោយ លោកគ្រូ Van Gaal ឃើញការ លេងនិងសមត្ថភាព ដែលអាចសំរេចវាសនា ថានៅបន្តឬចេញពី Manchester United ៕