រថយន្ត Volkswagen T-ROC គឺជាប្រភេទដ៏ប្រណិតម៉ូដែលថ្មីឆ្នាំ២០១៤ ដែលមានរូបរាងទាក់ទាញ
បំផុត សំរាប់អតិថិជន ដែលនិយមប្រើប្រាស់រថយន្តទំនើប ដ៏ទាន់សម័យ ក្នុងពេលបច្ចុប្បន្ននេះ។
រថយន្ត Volkswagen T-ROC ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានគេរចនាម៉ូដ និង តុបតែងឡើងយ៉ាងល្អ
ឥតខ្ចោះ ទាំងរូបរាងខាងក្រៅ និងខាងក្នុង កាន់តែស្រស់ស្អាត និង ទំនើបជាងមុន។ ពិសេសស្តប់
និង អំពូលបំភ្លឺភ្លើង ខាងមុខ និង ខាងក្រោយ មានភ្នែកមុតស្រួច ប្លែក។
រថយន្ត Volkswagen T-ROC ម៉ូដែលថ្មីនេះ ត្រូវបានគេបំពាក់ មកជាមួយនឹងប្រព័ន្ធការពារសុវត្ថិ
ភាពខ្ពស់ អាចបើកបរបានល្បឿន ១៣០ម៉ាយ/ម។ រថយន្តដ៏ទំនើបម៉ូដែលនេះក្រុមហ៊ុនត្រៀមនឹង
ដាក់លក់ និងបង្ហាញរូបរាងដ៏ទាក់ទាញរបស់វា ក្នុងឆ្នាំ២០១៤ ឆាប់ៗ ខាងមុខនេះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed