កើតមកជាមនុស្ស អ្នកមានក្ដី ក្រក្ដី ប្រុស ឬស្រី គ្រប់ជាតិសាសន៍ទាំអស់សុទ្ទសឹងតែចង់បានការ
អប់រំមួយដ៏ល្អប្រសើរសម្រាប់ជីវិតរបស់ខ្លួន។ យ៉ាងណាក្ដីអ្នកក្រខ្លះ ចង់រៀនតែគ្មានឱកាសបាន
រៀន។ អ្នកខ្លះមានឱកាសរៀន តែមិនចូលរៀន ដោយសារតែចង់ សប្បាយហ៊ឺហារ និងស្ថានភាព
ខាងក្រៅ។ ឯគ្រួសារមួយចំនួនវិញគិតថា ការសិក្សាមិនបានផលចំណេញអីទេ គឺនាំតែខាតពេល
វេលា។
ទោះជាយ៉ាងណាក្ដី ខាងក្រោមនេះ គឺជាសារខ្លះៗដែលសាលារៀនអាច ជួយអ្នកទៅរកភាព
ជោគជ័យបាន៖
១. អាចរកប្រាក់ចំនូលបានច្រើនជាងអ្នកមិនរៀន
ពេលយើងកុំពុងសិក្សា យើងក៏អាចស្វែងរកការងារបានផងដែរ ពោលគឺយើងអាចធ្វើការ ក្រៅ
ម៉ោងសំរាប់ផ្គត់ផ្គង់ការសិក្សារបស់យើងបាន។ មិនតែប៉ុណ្ណោះពេល យើងបញ្ចប់ការសិក្សា យើង
កាន់មានសង្ឃឹមរកប្រាក់ចំនូលបានកាន់តែច្រើន។ ជាឧទាហរណ៍ តាមការស្រាវជ្រាវ Bureau of
Labor Statistics របស់អាមេរិកនាឆ្នំា ២០១១ បានអោយដឹងថា៖ អ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សា អាច
រកប្រាក់កំរៃបានជាមធ្យម ១,០៥៣ ដូល្លារក្នុងមួយសប្ដាហ៍ និងអ្នកចប់មធ្យមសិក្សាទុតិយភូមិ អាច
រកបាន ៦៣៨ ដូល្លារផងដែរ។
២. អត្រាអ្នកគ្នានការងារធ្វើថយចុះ
នៅពេលយើងសិក្សាកាន់តែខ្ពស់ នោះឱកាសការងាររបស់យើងកាន់ច្រើន ពោលគឺយើង អាច
ស្វែងរកការងារបានច្រើនកន្លែង ដូចជាតាមសាលារៀន ក្រុមហ៊ុន អង្គការ មន្ទីពេទ្យ ឬស្ថាប័ន
រដ្ឋផ្សេងៗ។
៣. មានជំនាញមួយដ៏ពិតប្រាកដ
ពេលយើងបញ្ចប់ការសិក្សា យើងហាក់បីដូចជាដឹងខ្លួនយើងថា យើងជាមនុស្សមាសម្ថភាពធ្វើ
អ្វីៗបានច្រើន ជាមួយនឹងជំនាញរបស់យើង។ នៅពេលយើងមានជំនាញហើយ យើងធ្វើការងារ
បានលឿន និងរហ័សជាងអ្នកដទៃ។ ដូច្នេះការរកប្រាក់ចំនួលរបស់យើងក៍បានស្រួល និងលឿន
ជាងអ្នកដទៃផងដែរ។
ដោយ៖ សារិន
ប្រភព៖therichtimes