បុរសម្នាក់ដែលជាជនជាតិអេស៉្បាញមានឈ្មោះថា Oscar Rando បានរត់រយៈចម្ងាយ
ឆ្ងាយជុំវិញប្រទេសគាត់ទាំងមូល ហើយវាក៏ជាការរកប្រាក់សំរាប់មជ្ឈមណ្ឌលសប្បុរស
ធម៌ផងដែរ។
ចាប់តាំងពីគាត់រត់បានចម្ងាយជិត ៣០០០ គឺឡូម៉ែត្រ ជុំវិញប្រទេសអេស្ប៉ាញទាំងមូលគាត់
បានស្រក់ទំងន់ជាង ៥០ ផោន ដែលវាក៏ជាការរកប្រាក់សំរាប់សប្បុរសធម៌។ នៅពេលដែល
បុរសរូបនេះ បានប្តេជ្ញាចាប់ផ្តើមសំរកទំងន់ គាត់ក៏បានសំរេចចិត្តរត់ក្នុងនាមមនុស្សធម៌ នេះ
បើយោងតាមគេហទំព័រ Thinkspain.com ។
ដោយគាត់និងត្រូវបានជាសាច់ប្រាក់ ៣ដុល្លារក្នុង១ផោន នៅពេលដែលគាត់បានស្រក់ទំងន់
ហើយប្រាក់ទាំងអស់នេះនឹងត្រូវយកទៅមជ្ឈមណ្ឌលសប្បុរសធម៌ដែលមានឈ្មោះថា Gats
បន្ទាប់មកយកទៅជួយអ្នកមានវិបត្តិគ្មានការងារធ្វើ។
នៅក្នុងប្រទេសនេះ អត្រាគ្មានការងារធ្វើកើនដល់ ៤២% ហើយសកម្មភាពរបស់លោក
Rando ក៏ជាការចូលរូមចំណែកមួយក្នុងការកាត់បន្ថយផងដែរ។ គាត់បានរកប្រាក់ដោយ
កើនដល់ជាង ៤០,០០០ ដុល្លារ ហើយគាត់ក៏បានសង្ឃឹមថា វានឹងកើនឡើងទ្វេដងនាអំឡុង
ពេលចុងឆ្នាំនេះ ដោយយោងទៅតាមភ្នាក់ងារសារពត៌មាន NPR ។
ខណៈពេលដែលសកម្មភាពរបស់លោក ស្តែងអោយឃើញពីការស្នេហាជាតិ ក្រោយមកក៏
មានអ្នករត់ផ្សេងទៀតបានធ្វើដូច្នេះ ដើម្បីរកប្រាក់យកទៅជួយមជ្ឈមណ្ឌលសប្បុរសធម៌។
ទិដ្ឋភាពនៃការរត់ លោក Oscar Rando
បើក្រឡេកមើលកាលពីខែកុម្ភៈវិញ មានអ្នករត់ជាង ៨,០០០នាក់ បានហៅមកប្រជុំនៅឯ
North Carolina ដើម្បីធ្វើការត់នៅក្នុងកម្មវិធី Krispy kreme Cahllenge ដែលវាក៏ជាការរក
ប្រាក់បានដល់ទៅ ១០០,០០០ ដុល្លារ សំរាប់មន្ទីរពេទ្យកុមារមួយដែលស្ថិតនៅខាងជើង
North Carolina ។
និស្សិតឆ្នាំទី២ម្នាក់ដែលបានមកពី N.C. និងមានឈ្មោះថា Joshua Chappell បាននិយាយ
ថា៖ ខ្ញុំគិតថា វាគឺជាអំពើល្អមួយ ដែលពួកគេមិនត្រឹមតែរកបានប្រាក់ដើម្បីជួយផ្គត់ផ្គង់
មជ្ឈមណ្ឌលសប្បុរសធម៌ប៉ុណ្ណោះទេ តែពួកគេគ្រប់ៗគ្នាក៏និងមានសុខភាពល្អស្របពេលនោះ
ផងដែរ។ ទាំងនេះគឺជាសម្តីរបស់និស្សិតម្នាក់នេះ បានប្រាប់ដល់ភ្នាក់ងារសារពត៌មាន The
Huffington Post ៕
ដោយ៖ មង្គល
ប្រភព ៖ huffingtonpost