CamNews

សុខភាព 

ផ្លែឈើ៤មុខ ជួយប្រដាប់ភេទបុរស មានសុខភាពល្អ រឹងមាំបានយូរ

សុខភាពប្រដាប់ភេទ ជារឿងសំខាន់ណាស់ សំរាប់មនុស្សប្រុស គ្រប់រូប ។ ដើម្បីឱ្យប្រដាប់ភេទ
បុរស មានសុខភាពល្អ រឹងមាំ សុភាពបុរសគួរទទួលទាន ផ្លែឈើ ៤ប្រភេទដូចខាងក្រោម៖

1-ទំពាំងបាយជូ

ទំពាំងបាយជូ សម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីនA និង វីតាមីន E ដែលជួយបង្កើនឱ្យ
មាន កាម តណ្ហា ខ្លាំងខ្លា និង អាចជួយផលិត អ័រម៉ូនភេទបានល្អ។

2-ផ្លែប័រ

ផ្លែប័រ មានផ្ទុកទៅដោយសារធាតុជាច្រើន ដូចជា វីតាមីនD និង វីតាមីនE ដែលអាចជួយរាងកាយ
មានថាមពលខ្លាំងខ្លា រឹងមាំ បានយូរ នៅពេលរួមភេទ។

3-ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរី ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាង សំរាប់ជួយ
ព្យាបាល រោគ អសមត្ថភាព ផ្លូវភេទ របស់បុរស៕

4-ផ្លែចេក

ចេកមានផ្ទុកទៅដោយ វីតាមីនB និង សារធាតុ ប៉ូតាស្យូម ដែលអាចជួយផលិត   អ័រម៉ូនភេទ។
លើសពី នេះវាអាចជួយ បន្ថែម   ឱ្យមានអារម្មណ៍ស្រើបស្រាលផងដែរ។ដើម្បីឲ្យមានសុខភាព
ផ្លូវភេទបានល្អ សុភាពបុរសគួរ ចំណាយពេលវេលាហាត់ប្រាណ ឲ្យបានជាប្រចាំ ផងដែរ៕

Photo by LookingTODAY

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: health knowledge lifestyle ជីវិតរស់នៅ ចំណេះដឹង សុខភាព