CamNews

រថយន្ត 

California កំពុងតែសម្លឹង ចាប់អារម្មណ៍ខ្លាំងនឹងរឹតបណ្ដឹង ច្បាប់សម្រាប់រថយន្ដ បើកបរដោយខ្លួនឯង

យានយន្ដ៖ California បានកំពុងតែក្លាយទៅជារដ្ឋមួយកំពូលក្នុងចំណោមរដ្ឋទាំង ៥០ របស់អាមេរិកដែលធ្វើការសិក្សាផ្ដោតសំខាន់ជាខ្លាំង​លើ ប្រភេទរថយន្ដប្រើបច្ចេកវិទ្យាទំនើប បើកបរដោយខ្លួនឯង ជាដំបូងឡើយ ដោយសារតែមាន ក្រុមហ៊ុនរថយន្ដប្រភេទនេះច្រើន កំពុងតែមានទីតាំងនៅទីនោះ ជា​ពិសេស ក្រុមហ៊ុន Google តែម្ដងដែល បានសម្រេចជោគជ័យការសាកល្បងទាំងស្រុង លើប្រភេទរថយន្ដប្រើបច្ចេកវិទ្យាទំនើបនេះ។ តែទោះជាយ៉ាងណាក៏ដោយ និយតកររដ្ឋ ក៏កំពុងតែផ្លាស់​ប្ដូរ ដើម្បីធ្វើការរឹតបន្ដឹង ច្បាប់សម្រាប់រថយន្ដទាំងនោះ ដោយអាចឈានទៅដល់ ការហាមប្រាម រាល់រថយន្ដទាំងនោះ ពីការបើកបរ គ្មានមនុស្សផងដែរ ។ 

យោងតាមសំណើរថ្មីៗដែលកំពុងតែត្រូវបានពង្រៀងដោយ​ នាយកដ្ឋានយានយន្ដប្រចាំនៅរដ្ឋ កាលីហ្វ័រ​ញ៉ា បានស្នើរឲ្យរាល់យានយន្ដដែលប្រើបច្ចេកវិទ្យាទំនើបនេះ គួរតែត្រូវបានដាក់បន្ថែមនូវ ដៃចង្កូតមួយ ដងឈ្នាន់បញ្ជាផ្សេងៗទៀត និង អ្នកជំនាញការបើកបរម្នាក់នៅក្នុងនោះ ដើម្បីគ្រប់គ្រង​លើ​រថយន្ដ​ជៀសវាងមានបញ្ហាខុសបច្ចេកទេស អាចបង្កគ្រោះថា្នក់បាន។ សំណើរជាច្រើន នឹង​ផ្ដល់ឲ្យចំពោះនិយតករគ្រប់រូប នូវបដិបទថ្មីដែលកំពុងតែរៀបចំប្រតិបត្ដិការ ទៅលើប្រភេទរថយន្ដទាំងនោះដែលបានផលិតរួចរាល់ជាស្រេច។​

ក្រុមហ៊ុន Google បានចេញសេចក្ដីថ្លែងការណ៍មួយថា វាជារឿងមួយគួរឲ្យសោកស្ដាយបំផុត ខណៈដែល California កំពុងតែធ្វើការចាប់អារម្មណ៍នឹងការកម្រិតនៃសមត្ថភាពរបស់ រថយន្ដទំនើបនេះ ដែលវាហាក់បីដូចជា កំពុងតែបង្អាក់បន្ទុចនៃការវិឌ្ឍកាន់តែជឿនលឿន ប្រែមកជាយឺតយ៉ាវទៅ​វិញ ជាពិសេសការពង្រីកខ្លួន ទៅកាន់រដ្ឋផ្សេងទៀត ដូចជា Nevada និង Texas។ 

មូលហេតុដែលឈានទៅដល់ការកើតឡើងយ៉ាងដូច្នេះ គឺស្របពេលគ្នា ដែលក្រុមហ៊ុន Google ត្រូវបានគេសង្ស័យថា កំពុងតែចង់ផ្ដាច់ខ្លួនទៅជាក្រុមហ៊ុនរយន្ដទំនើបថ្មីមួយទៀត ដោយជ្រកក្រោមផ្លាកសញ្ញាតែមួយ ។

កិច្ចជជែកពិភាក្សាបន្ដទៅលើសំណើរថ្មី នឹងធ្វើការសម្រេច នៅដើមឆ្នាំក្រោយនេះ ។

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 


Tags: Vehicle News Car Autonomous Google