ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៥៥ ឆ្នាំ ខណៈជាពលរដ្ឋរស់នៅក្នុងរដ្ឋ Florida
នោះ លោកស្រី Wanda Keating McGowan បានជាប់គាំងជាមួយនឹងស្ពាន នៅក្នុងរយៈ
កំពស់ខ្ពស់ដល់ទៅជិត ៧ ម៉ែត្រ រយៈពេលជាង ២០ នាទី ស្របពេលដែលលោកស្រីដើរ
ឆ្លងកាត់នោះ ស្ពានមួយនេះ ក៏បានចាប់ផ្តើមមានចលនារំកិលឡើងទៅលើតែម្តង។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯស្ពានមួយកន្លែង នារដ្ឋ Flor-
ida ពោលគឺ នៅពីលើទន្លេ Fort Lauderdale's New River ស្របពេលដែលលោកស្រីដើ
រកាត់ស្ពានមួយនោះ ខណៈពេលដែលគាត់បានចូលរួនដើរសប្បុរសផ្សព្វផ្សាយការយល់
ដឹងបន្ថែមស្តីពីជម្ងឺមហារីកដើមទ្រូង។
ដោយឡែក បើយោងតាមសម្តីលោក Philip Glazebrook ជាសាក្សីផ្ទាល់អោយដឹងថា
គេបានឭសម្លេងជាសញ្ញាណប្រកាសរាល់អ្នកថ្មើរជើងអោយដឹងថា ស្ពាននឹងមានចល
នាហើយ ពោលគឺ នឹងមានការលើកឡើងហើយ តែមិនដឹងជាយ៉ាងម៉េច បែរជាលោក
ស្រីនៅតែបន្តដើរទៅមុខដដែល។
បន្ទាប់ពីបានគាំងជាប់ក្នុងរយៈពេលជាង២០នាទី លោកស្រីMcGowan ជាលទ្ធផលត្រូវ
បានក្រុមមន្រ្តីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យជួយសង្គ្រោះដោយទម្លាក់ចុះមកដីវិញ
ដោយសុវត្ថិភាព ពោលគឺ មិនបានទទួលរងរបួសអ្វីនោះទេ ។ ជាការថ្លែងអំណរអរគុណ
លោកស្រីក៏បានបង្ហោះជា Status ចូលទៅក្នុងគណនីហ្វេសប៊ុកផងដែរ ដោយនៅក្នុង
នោះ បញ្ជាក់អោយដឹងថា THANK YOU . YOU SAVED MY LIFE . ALL GOOD
THINGS TO YOU," ៕
* ព័ត៌មានចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង
- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ
- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ
- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់
ប្រែសម្រួល ៖ សំណាង
ប្រភព ៖ ស្កាយ