ប្រភពពីគេហទំព័រសារព័ត៌មានវីដេអូ youtube បានអោយដឹងថា ការគោរពវិញ្ញាណក្ខន្ធរបស់
អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានប្រារព្ធឡើងដោយក្រុមនិស្សិត
ខ្មែរ ក៏ដូចជាបងប្អូនប្រជាពលករខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង។
ពិធីខាងលើនេះត្រូវបានធ្វើឡើងនៅឯស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយមាន
ការដង្ហែក្បួន ដែលមានព្រះឆាយាលក្ខណនៃអង្គសម្ដេចតា ព្រមទាំងទង់ជាតិកម្ពុជានិងភ្លេងខ្មែរ
ផងដែរ។
គួរបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ ថ្ងៃទី ២១ ខែ តុលា
ឆ្នាំ ២០១២ ដោយពួកគេបានជួបជុំគ្នា ដើម្បីសម្តែងនូវព្រះរាជមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ
ការយាងចូលទិវង្គតនៃព្រះមហាវីរក្សត្រ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើទិដ្ឋភាពរួមយ៉ាងណានោះ សូមតាមដានទស្សនាវីដេអូខាង
ក្រោម ៖
ដោយ ៖ ពិសី
ប្រភព ៖ youtube