ព័ត៌មានកីឡា៖ Chelsea បានទើបតែសម្រេចជោគជ័យលើកិច្ចកុងត្រាថ្មីចំនួន ១ រដូវកាលបន្ដទៀតដល់ កីឡាករជើងចាស់របស់ក្រុម គឺ John Terry ខណៈដែលថ្នាក់ដឹកនាំបានសន្យាអស់ជាយូរមកហើយ។
John Terry ពិតជាត្រេកអរ នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំក្រុម ដែលសម្រេច ចិត្ដផ្ដល់ឱកាសឲ្យរូបគាត់បានបន្ដជីវិតក្នុងទឹកដី Chelsea រហូតដល់រដូវកាល ២០១៥ - ២០១៦ ។ ទន្ទឹមនឹងការផ្ដល់ឲ្យយ៉ាងដូច្នោះ កីឡាករបានលើកឡើងថា គាត់ ពិតជាសប្បាយចិត្ដជាខ្លាំងសម្រាប់ការសម្រេចចិត្ដនេះណាស់ ហើយគាត់ក៏ចង់បង្កើតប្រវត្ដិសាស្ដ្រផ្ទាល់ខ្លួនឲ្យដូចជាអតីតខ្សែ ការពារ Chelsea ដែលមានឈ្មោះថា Ron Harris ដែលធ្លាប់មានប្រវត្ដិលេងឲ្យ Chelsea ដល់ទៅ ៧៩៥ ប្រកួត ខណៈដែលពេលនេះ គាត់ទើបតែយកបាន ៦៦១ ប្រកួតនៅឡើយ ។ John Terry មិនសង្ឃឹមឡើយថាគាត់អាចឈានដល់ដំណាក់កាលនោះ ប៉ុន្ដែអ្វីដែលគាត់ចង់បានគឺចង់មានពេលវេលាដ៏វែង ក្នុង Chelsea នេះ ហើយមិនដឹងថា អាចរឺមួយយ៉ាងណា។
John Terry ធ្លាប់បំពេញក្ដីសុបិន្ដឲ្យ Jose Mourinho យកឈ្នះការប្រកួតដណ្ដើមពានរង្វាន់ Capital One Cup កាលពីដើម ខែ កុម្ភៈ ហើយពេលនោះក៏ជាពេលដែល លោក Jose Mourinho បានសន្យាថានឹង ផ្ដល់កិច្ចកុងត្រាថ្មីដល់ កីឡាករផងដែរ។ John Terry ចាប់តាំងពីចូលក្នុងទឹកដី Chelsea មក កីឡាករធ្លាប់បានសម្រេចការប្រកួតជាច្រើន ដូចជា ធ្លាប់ជួយក្រុមដណ្ដើមយកបាន ពានរង្វាន់ Champions League និង Premier League ចំនួន ៣ ដងផងដែរ នេះសរបញ្ជាក់ឲ្យេដឹងថា កីឡាករ ពិតជា មានចិត្ដស្រលាញ់ និង ខិតខំតស៊ូអស់ពីសមត្ថភាពដើម្បីក្រុមមែន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express