CamNews

តារា 

ចូលវ័យ ៣០ ឆ្នាំ Taew Natapohn ចាប់ផ្តើមគិតដល់រឿងរៀបការ

ថៃ ៖ ឈានចូលវ័យ ៣០ ឆ្នាំហើយ គឺជាវ័យជ្រេមួយសម្រាប់មនុស្សស្រីដែលគិតចង់រៀបការ ប៉ុន្តែចំពោះតារាសម្តែងស្រីនាង Taew Natapohn Tameeruks បាននិយាយថា នាងចាប់ផ្តើមគិតអំពីរឿងមង្គលការ ប៉ុន្តែនាងមិនទាន់ចង់រៀបការនៅពេលនេះនៅឡើយទេ ។ 

នាង Taew Natapohn បន្តថា វាមិនមែនជារឿងចម្លែកនោះទេនៅពេលដែលមនុស្សស្រីអាយុតំណាលនេះចាប់ផ្តើមមានអារម្មណ៍បែបនេះ ម្យ៉ាងវិញទៀតនាងនិងលោក Thon Aach Lhaisakul បានទាក់ទងគ្នាជាសង្សារអស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ។ 

ទោះបីជាយ៉ាងណាក៏ដោយ តួស្រីក្នុងរឿង "ព្រះម៉ែនាគី" បន្ថែមទៀតថា នាងចង់ផ្តោតទៅលើការងារសិនក្នុងកំឡុងពេលនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul