CamNews

តារា 

ទោះបីខាងស្រីអាយុច្រើនជាង ប៉ុន្តែ James និង Taew សមគ្នាខ្លាំងក្នុងឈុតរៀបការ!!

ថៃ ៖ ទោះបីជានាង Taew Natapohn Tameeruks មានវ័យច្រើនជាងលោក James Jirayu ដល់ទៅ ៥ ឆ្នាំក៏ពិតមែន ប៉ុន្តែតារាសម្តែងថៃទាំងពីរដួងនេះ មើលទៅពិតជាសាកសមជាគូស្នេហ៍នឹងគ្នាមែនទែន ។ 

ឈុតមួយនៅក្នុងរឿង "ល្បែងស្នេហ៍" របស់ Taew និង James ​កំពុងតែជាទីចាប់អារម្មណ៍ខ្លាំង ក្រោយពីអ្នកទាំងពីរបានគ្រងឈុតរៀបការ មើលស្អាតប្លែក ព្រមទាំងសមជាប្តីប្រពន្ធរៀបការយ៉ាងពិតប្រាកដទៀត ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រភពដដែលបន្តទៀតថា Taew និង James ត្រូវបានហ្វេនជាច្រើនសរសើរមិនដាច់ពីមាត់ ក្រោយរូបថតក្នុងឈុតកូនក្រមុំ និងកូនកំលោះ បានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់ពួកគេ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Taew Natapohn Tameeruks James Jirayu