CamNews

យល់ដឹង 

ហេតុអ្វីប្រារព្ធ ពិធីបុណ្យសែនព្រះខែ?

បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) (中秋節), ត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ វាជាពិធីបុណ្យ សម្រាប់អបអររដូវប្រមូលផលពេញនិយមមួយ ដែលត្រូវបានប្រារព្ធឡើងដោយជនជាតិ ចិនតៃវ៉ាន់ និងប្រជាជនវៀតណាម។

ក្នុងរយៈពេលជាង ៣,០០០  ឆ្នាំមុន ព្រះច័ន្ទ ត្រូវបានចាត់ទុកជាទីសក្ការៈនៃរាជវង្សថាង ហើយពិធីបុណ្យនេះ ត្រូវបានឱ្យឈ្មោះថា ចុងឈីវជៀ(中秋節) (មានន័យថា "ពិធីបុណ្យពាក់កណ្តាលសរទរដូវ") នៅក្នុងរាជកាលនៃរាជវង្ស ចូវ។ នៅម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីនគេហៅវាថា ពិធីបុណ្យគោម ឬពិធីបុណ្យសែននំព្រះខែ ។


ពិធីនេះគេប្រារព្ធឡើងនៅថ្ងៃទី ១៥ ក្នុងខែទី ៨​របស់ចិន ហើយត្រូវនឹងខែកញ្ញា ឬតុលានៃប្រក្រតិទិនសូរិយាគតិ ។ វាក៏ជាថ្ងៃ ដែលត្រូវនឹងពាក់កណ្តាលសរទរដូវនៃប្រក្រតិទិនសូរិយាគតិ ហើយនៅពេលនោះព្រះច័ន្ទក៏ពេញបូណ៌មីដែរ ។ ម្ហូបប្រពៃណីនៃពិធីនេះគឺ នំលោកខែ ។

បុណ្យសែនព្រះខែ ជាពិធីបុណ្យសំខាន់មួយក្នុងប្រក្រតិទិនរបស់ចិន។​ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និងញុំានំលោកខែ ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖

  • កាន់គោម ដុតគោម និង​បង្ហោះគោម
  • អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺ ៕

អត្ថបទ៖ សារ៉ាត

ប្រភព៖ Wikipedia


Tags: Mekongnet