អន្តរជាតិ ៖ ចាប់ឃាត់ខ្លួន ញាត់គុកក្មេងស្ទាវឈាមរាវ ៥ នាក់ បន្ទាប់ពីបានរកអោយ
ឃើញថា ពួកគេបាននាំគ្នាព្រួតចាប់រំលោភក្មេងស្រីម្នាក់វ័យទើបតែ ១២ ឆ្នាំ នេះបើយោង
តាមសេចក្តីរាយការណ៍ព័ត៌មានពីទំព័របរទេស worldnewstoday កាលពីពេលកន្លងទៅនេះ
គួរបញ្ជាក់ផងដែរថា ករណីចាប់រំលោភមួយនេះ បានកើតឡើងនៅឯតំបន់ Kingsessing រដ្ឋ
Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃយប់ថ្ងៃច័ន្ទកន្លងទៅនេះ។ ដោយឡែក បើតាម
ការអោយដឹង ពីភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់បានអោយដឹងថា ពួកអាក្រុមក្មេងស្ទាវ
ឈាមរាវទាំង ៥ នាក់នោះ មិនបង្ហាញអោយដឹងនូវអត្តសញ្ញាណនោះទេ ក៏ព្រោះតែពួក
គេគឺជាអនីតិជននៅឡើយ ពោលពួកគេមានអាយុត្រឹមតែ ១៤ ទៅ ១៥ ឆ្នាំតែប៉ុណ្ណោះ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ worldnewstoday