សណ្ឋាគារនៅក្នុងក្រុងញ៉ូយក បានប្រកាសនូវមុខម្ហូបស៊ុនចៀនដែលហៅជាភាសា
អង់គ្លេសបានថា Omelette ដ៏ថ្លៃជាងគេលើលោកដែលមានតំលៃដល់ទៅ១០០០ដុលា្លរ។
ស៊ុតចៀន (Omelette) ដែលមានតំលៃដល់ទៅ១០០០ដុល្លារ
វាមានឈ្មោះថា Zillion Dollar Lobster Frittata ដែលមាននៅក្នុងតារាងមុខម្ហូប (Menu) នៃភោ
ជនីយដ្ឋានក្នុងសណ្ឋាគារ Manhattan's Le Parker Meridien ។ ដូច្នេះតើមុខម្ហូបមួយនេះ វាខុស
ប្លែកទៅនិងស៊ុតចៀនផ្សេងទៀតយ៉ាងដូចម្តេច ខណៈពេលដែលលោកអ្នកទទួលទានអស់ជា
មធ្បមត្រឹមតែ ១០ដុល្លារតែប៉ុណ្ណោះ ដែលមានគ្រឿងផ្សំស្រដៀងទៅនិងស៊ុតចៀនខាងលើនេះ
ដែរ។ មុខម្ហូបមួយមុខនេះ នៅខាងលើពោរពេញទៅដោយពងត្រីប្រឡាក់របស់អាមេរិកជាង២
ខាំដែលមានតំលៃស្មើនិង៦៥០ដុល្លារ និងរួមផ្សំជាមួយគ្រឿងផ្សំដទៃទៀតដែលមានតំលៃដល់
ទៅ៣៥០ដុល្លារដូចជា៖ បង្កងសមុទ្រទាំងមួល ស៊ុតមាន់ ក្រែម ជី និងគ្រឿងវត្តុធាតុដើមដ៏
ពិសេសជាដើម។ លោក Marisa Zafran ជានាយកផ្នែកទំនាក់ទំនងសាធារណៈនៃសណ្ឋាគារ
ParkerMeridien បាននិយាយទៅកាន់ MailOnline ថា៖ ពួកយើងលក់ដោយមិនសូវយកចំណេញ
ប៉ុន្មានទេ តែលក់ត្រឹមតែថ្លៃដើមតែប៉ុណ្ណោះ។ បើសិនជាមានអតិថិជនណាមិនសូវហ៊ានចំណាយ
និងថ្លៃខាងលើនេះ ពួកគេអាចសាកល្យងទទួលមុខម្ហូបនេះដោយមានបរិមាណតិចក្នងតំលៃ១០០
ដុល្លារ។ បើយោងទៅតាម Zafran មានមនុស្ស១២នាក់ប៉ុណ្ណោះ បានបញ្ជាទិញនូវមុខម្ហូបតំលៃ
១០០០ដុល្លារនេះក្នុងមួយឆ្នាំ និងមានមនុស្សប្រមាណជា១០នាក់ផ្សេងទៀត បានបញ្ជាទិញក្នុង
១ខែទៅនិងតំលៃ១០០ដុល្លារ។ សណ្ឋាគារ និងភោជនីយដ្ឋាននេះមានឈ្មោះល្បី ដោយសារតែ
មានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀត។ មុខម្ហូបដែលមានឈ្មោះថa Norma's Donut Even Go There
French Toast ដែលផ្សំឡើងដោយនំហ្រ្វូម៉ាស់ម៉្យាង និងសាច់ដូង ហើយបានបំរើជូនភ្ញៀវជាមួយនិង
ទឹកក្រូចរោយពីលើតិចៗ បូកផ្សំជាមួយនិងការ៉េមរសជាតិvanilla គឺជាមុខម្ហូបដែលភ្ញៀវចូលចិត្តជាទី
បំផុតនៅទីនេះ។
លោក Emile Castillo មេចុងភៅប្រចាំភោជនីយដ្ឋាន
លោក Emile Castillo ដែលជាមេចុងភៅប្រចាំភោជនីយដ្ឋានបាននិយាយផងដែរថា៖ យើងដឹងថា
មុខម្ហូបមួយនេះថ្លៃ តែពួកយើងព្យាយាមធ្វើយ៉ាងធានានូវរសជាតិរបស់វាឈ្ងុយឆ្ងាញ់ និងមិនអាច
បំភ្លេចបាន។ កាលពីពីរឆ្នាំមុន ភោជនីយដ្ឋាននៅក្នុងទីក្រុង London ក៏បានបំរើជូនភ្ញៀវនូវមុខ
ម្ហូបស្រដៀងគ្នានេះ ដែលមានតំលៃថ្លៃជាងគេបំផុតនាពេលនោះគឺ ១៤០ដុល្លារ៕
ដោយ ៖ ចាន់ណា
ប្រភព ៖ dailymail