ការយល់ដឹងពីវត្ថុលម្អខ្លួន ប្រើឲ្យសាកសមនឹងពេលវេលា និងទីកន្លែងពិតជាសំខាន់សម្រាប់សុភាពនារី ព្រោះបើប្រើប្រាស់វាខុស អាចនឹងធ្វើឲ្យបាត់បង់សម្រស់ និងខ្មាសគេក៏ថាបាន។
ខាងក្រោមនេះ គឺជាគ្រឿលលម្អខ្លួនមួយចំនួន ដែលសុភាពនារីគួរជៀសវាងពាក់ទៅកន្លែងធ្វើការ៖
១. គួរជៀសវាពាក់ខ្សែ.ក ដែលមានបន្តោងធំៗ
អ្នកមិនត្រូវពាក់ខ្សែ.កដែលមានបន្តោងធំៗនៅកន្លែង ធ្វើការនោះទេ។ ការល្អ អ្នកមិនចាំបាច់ពាក់ខ្សែ ក៏បានដែរ។ ប៉ុន្តែប្រសិនបើអ្នក មិនចង់ឲ្យក អ្នកមើលទៅឃើញទទេស្អាត នោះអ្នកអាច ពាក់នូវប្រភេទខ្សែក ដែលស្រាល និង ធ្វើពីមាសស្តើង ឬ អាច ប្រើនូវ ខ្សែកប្រភេទអង្កាំគជ់ ដែលស្រស់ឆើតឆាយ និង ជាជម្រើសដ៏ល្អបំផុត។
២. កុំពាក់ខ្សែក្រវ៉ាត់ដែលមានច្រើនពណ៌
អ្នកត្រូវរក្សានូវ ការមើលឃើញជាទូទៅរបស់អ្នក ឲ្យមើលទៅសាកសមនឹងជំនាញរបស់អ្នក។ អ្នកមិនត្រូវ ព្យាយាមសាកល្បង ប្រើនូវប្រភេទខ្សែក្រវ៉ាត់ដូច តារាចម្រៀងនៅលើឆាក ដែលមានច្រើន ពណ៌នោះទេ វា នឹងបង្កើតនូវចំណុចទាក់ទាញមិនល្អ មួយចំពោះអ្នក។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្ន និង ជ្រើសរើសយកនូវ ខ្សែក្រវ៉ាត់ស្បែកដ៏សាមញ្ញមួយ មកប្រើបានហើយ។
៣. កុំពាក់ក្រវិលមានរំយោលធំធ្លាក់
ក្រវិលមានរំយោលធំ និងវែង មិនសាកសម សម្រាប់អ្នក ក្នុងការពាក់វា នៅកន្លែងធ្វើការនោះទេ។ ជំនួសមកវិញ អ្នកត្រូវ ពាក់ក្រវិលណា ដែលមានទំហំតូចល្មម និង ស្រស់ស្អាត ដូចជាប្រភេទ ក្រវិលកឹបតូចៗ ជាដើម។
៤. កុំពាក់នាឡិកាដៃមានពណ៌ច្រើន
នៅពេលដែលអ្នកត្រូវពាក់នាឡិកាដៃ ទៅកន្លែងធ្វើការ នោះប្រភេទនាឡិកាដៃសាមញ្ញមួយ គឺអាច នឹងធ្វើឲ្យអ្នកមានភាពស្រស់ស្អាត និង ថ្លៃថ្នូរបានហើយ។ អ្នកមិនចាំបាច់ ជ្រើសរើសពាក់នូវ ប្រភេទ ម៉ាកនាឡិកាដែលកំពុង ពេញនិយមបំផុតនោះទេ។ អ្នកគ្រាន់តែជ្រើសរើស នូវម៉ូដដ៏សាកសម និង សាមញ្ញមួយ នោះអ្នកនឹងទទួលបាន នូវការមើលឃើញទៅដូចជា អ្នកអាជីពជំនាញមួយបានហើយ ។
៥. កុំប្រើកាបូបដៃឆើតឆាយពេក
អ្នកមិនត្រូវប្រើនូវប្រភេទកាបូបដៃ ដែលឆើតឆាយជ្រុល ដូចជាប្រភេទកាបូប ទៅចូលរួមកម្មវិធីជប់ លៀង ឬ កាបូបដែលធ្វើពីសាច់ក្រណាត់ សម្រាប់ការធ្វើដំណើរកំសាន្តនោះទេ។ សម្រាប់ការប្រើ នៅក្នុង កន្លែងធ្វើការ អ្នកអាចជ្រើសនូវកាបូបដែលមានលក្ខណៈពណ៌សាមញ្ញ ដែលមើលទៅសាកសម នឹងជំនាញអាជីពរបស់អ្នក ។
៦. កុំពាក់ស្បែកជើងកែងចោតដែលមានលក្ខណៈសិចស៊ីជ្រុល
សំលៀកបំពាក់ ដែលល្អសាកសមបំផុត សម្រាប់ជំនាញអាជីពការងារអ្នក អាចនឹងត្រូវបំផ្លាញ ដោយសារជម្រើសមិន សាកសម ក្នុងការយកស្បែកជើងយកមកពាក់ជាមួយវា។ ដូច្នេះ អ្នកត្រូវជ្រើសរើសយកស្បែកជើង ប្រភេទសមរម្យមួយ ជាងការពាក់នូវ ស្បែកជើងសម្រែកដែលកំពុងពេញនិយម ឬ ស្បែកជើងកែងចោត ដែលមានលក្ខណៈសិចស៊ីជ្រុល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង