CamNews

សុខភាព 

ប្រយោជន៍ដ៏សែនអស្ចារ្យដែលអ្នកមិនធ្លាប់បានដឹងថា ផ្កាឈូករត្ន័ព្យាបាលជម្ងឺបានច្រើនមុខដល់ថ្នាក់នឹង

សុខភាព៖ ឈូករត្ន័ SUNFLOWER  មានឈ្មោះវិទ្យាសាស្ត្រ Helianthus annuus L ។ ឈូករត្ន័មានដើមកំណើតពីទ្វីប អាមេរិក មានដើមត្រង់ គ្មានមែកសាខាទេ ។ចេញផ្កាតែមួយនៅចុងកំពូល តែក៏មានពូជខ្លះ មានមែកបែក ចេញផ្កានៅ ចុង ពី ៥ ទៅ ៧ ។ ផ្កាឈូករត្ន័ មានទំហំធំ ពី ១០សម ទៅ ៣០ សម និងផ្តល់គ្រាប់នៅពេលផ្កា ទុំ ស្វិត គ្រាប់ មានទំហំ ពី ៦ មម ទៅ ១៧មម ដែល មានប្រយោជន៍ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ ។

សារធាតុ សំខាន់ៗ ជាច្រើន ដែលត្រូវបានរកឃើញ ក្នុងគ្រាប់ឈូករត្ន័ ដូចជា ៈ

Abscisic Acid , Beta-carotene , Citric Acid , Cumin Alcohole , Cyamidin , Glycoside , Glandulone A B , Gibberellin A ….. Proteine 55% , ប្រេង ៥៥%
Fibers , VitA , VitB1 B2 B3 B5 B6 B9 B12 , VitC , VitK , Calcium , Phosphorus , Potasium , VitE Sodium , Carbohydrate , សង្កសី , ដែក , ទង់ដែង , …។ល។

គ្រាប់ឈូករត្ន័ មានប្រយោជន៍ ជួយដល់ ៖ 
- ការពារជំងឺ មហារីក 
- ជំងឺលើសឈាម
-សម្រួលដំណើរឈាមរត់ និង សរសៃបេះដូង 
- ជួយក្រលៀន និងធ្វើឲ្យនោមធូរ 
- បន្ថយកម្រិតខ្លាញ់ក្នុងឈាម 
- ជួយ ស្បែក ស្រស់ភ្លឺថ្លាមិនឆាប់ជ្រួញ និងក្មេងជាងវ័យ 
-ថែបំប៉ន សក់ ក្រចក ឲ្យភ្លឺរលោង 
-ការពារជំឺ ពុកឆ្អឹង និង ឈឺ សន្លាក់ 
-ជួយឲ្យភ្នែកភ្លឺថ្លា 
គ្រាប់ឈូករត្ន័អាចយកទៅបណ្តុះ យកកូនតូចៗ ដូចសណ្តែក មកធ្វើជាបន្លែបរិភោគ 
មានរសជាតិឆ្ងាញ់ពិសេសនិង បរិបូណ៌ ដោយ វីតាមីន ជាច្រើនយ៉ាង ។ ឯកសារអះអាង អាហារ ជាឱសថ Thailand ៕











ដោយ ៖ គន្ធា


Tags: Sunflower health news