រថយន្ត mini cooper គឺជាប្រភេទដ៏ទំនើប និង ល្បីល្បាញបំផុត នៅលើពិភពលោក ដែលរូបរាង
តូចច្រឡឹង ដែលបានទទួលការគាំទ្រ និង ពេញនិយមយ៉ាងខ្លាំងសំរាប់មិត្តយុវវ័យ ជាច្រើនលើ
សកលលោក ក្នុងនោះ ក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។
ថ្មីៗ នេះ មានការផ្អើលយ៉ាងខ្លាំងមួយ នៅកំពង់ផែ Sotogrande ប្រទេសអេស្ប៉ាញ ដោយប្រជា
ពលរដ្ឋរស់នៅតំបន់នោះ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់កំពង់ផែនោះ បាននាំគ្នាទៅរោមមើល
និង គិតថា នេះ គឺជារថយន្ត mini cooper ម៉ូដែលថ្មី ដែលមានមុខងារពិសេស អាចបើកបរលើ
បាន និងមានភ្ញៀវទេសចរជាច្រើន ចង់សាកល្បងជិះរថយន្ត mini cooper នេះ កំសាន្តនៅលើ
មហាសមុទ្រ។
ផ្ទុយទៅវិញ រថយន្ត mini cooper ដ៏ស្រស់ស្អាត ដែលអាចបើកបរបាននៅលើទឹកនេះ គឺជាម៉ូតូ
ទឹក ដែលត្រូវបានគេកែច្នៃ និង យកតួរថយន្ត mini cooper ទាំងមូលមកបំពាក់ពីលើម៉ូតូទឹកនេះ
សោះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motorpasion