CamNews

យល់ដឹង 

មហាសមុទ្រស្ថិតនៅក្រោមដី ជម្រៅ ៦៤៤គីឡូម៉ែត្រ ៖ មានជីវិតនៅជ្រៅក្រោមដី?

ក្រោយការសិក្សាស្រាវជ្រាវរយៈពេលជាច្រើនទសវត្សរ៍ ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏បានប្រកាសថា ពួកគេបានរកឃើញមហាសមុទ្រដ៏ធំនៅក្នុងស្រទាប់ mantle របស់ផែនដី។ មហាសមុទ្រក្រោម
ដីនេះ មានផ្ទុកទឹកច្រើនជាង ទឹកនៅក្នុងសមុទ្រលើផ្ទៃដីដល់ទៅ៣ដង។

ការរកឃើញនេះ ក៏បានបង្ហាញថា ទឹកនៅលើផ្ទៃដី ដូចជាទឹកក្នុងមហាសមុទ្រ ទន្លេ បឹងជាដើម គឺជាទឹកដែលត្រូវរុញច្រានពីក្នុងផ្ទៃដីចេញមកផ្ទៃខាងលើគឺមិនមែនទឹកមកពីភពផ្សេងៗ។ល។

ការស្រាវជ្រាវខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក និងកាណាដា ដោយធ្វើការវិភាគទៅលើទិន្នន័យបានមកពី USArray ដែលមានម៉ាស៊ីនវិភាគគ្រោះរញ្ជូយដី
រាប់រយគ្រឿង ដាក់នៅអាមេរិក។ ម៉ាស៊ីនទាំងនេះ មានតួនាទីស្ដាប់នូវការកម្រើករបស់ស្រទាប់
ខាងក្នុង ក៏ដូចជាស្នូលផែនដី។

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយលើទស្សនាវដ្ដី Nature ឱ្យដឹងថា ក្រុមអ្នក
វិទ្យាសាស្ដ្របានរកឃើញពេជ្រមួយចំនួន ហើយតាមរយៈពេជ្រទាំងនេះ ពួកគេដឹងថា មាន
មហាសមុទ្រដ៏ធំមួយ ស្ថិតនៅជ្រៅប្រមាណជា ៦០០គីឡូម៉ែត្រខាងក្រោមដី។ សាស្ដ្រាចារ្យ
Graham Pearson មកពីសកលវិទ្យាល័យ University of Alberta កាណាដា​ ថ្លែងថា ៖ "ទឹកក្រោម
ដីនេះ អាចស្មើនឹងទឹកទាំងអស់នៅលើមហាសមុទ្រទាំងឡាយដែលនៅលើផ្ទៃដីរបស់ផែនដី"។

ជាក់ស្ដែង ទឹកនេះ ស្ថិតនៅត្រង់ពាក់កណ្ដាលនៃស្រទាប់ mantle ពោលគឺមានជម្រៅពីផ្ទៃដីផ្នែក
ខាងលើ ប្រហែលពី ៤០០ ទៅ ៦០០គីឡូម៉ែត្រ។ ការរកឃើញនេះ ក៏នាំឱ្យមានអ្នកខ្លះគិតថា
ប្រហែលជាផែនដីមិនមានស្នូល ឬថា អាចនឹងមានពិភពអ្វីមួយនៅជ្រៅក្រោមដី? ប៉ុន្តែ ប្រការ
នេះ មិនទាន់មានអ្នកណាដឹងបាននៅឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nature


Tags: Graham Pearson សមុទ្រក្រោមដី Ocean Deep Inside the Earth