លោក Jordy Geller ជាម្ចាស់គ្រប់គ្រង ហាងលក់ស្បែកជើងកីឡា ដែលមានទីតាំនៅ
Nevada USA។ មកដល់ឆ្នាំ ២០១២ ហាងនេះមានលក់ស្បែកជើងចំនួនដ៏ច្រើនដែលមិន
គួរឲ្យជឿ មានចំនួន ២ ៣៨៨ ប្រភេទ ហើយបានជាប់ជាកំណត់ត្រា Guinness World
Records 2013 ជាហាងស្បែកជើងកីឡាដ៏ធំជាងគេបំផុតនៅលើពិភពលោក។
លោក Jordy បានចាប់ផ្តើមលក់ស្បែកជើងកីឡា ដែលជាផលិតផលម៉ាក Nike តាំងពីឆ្នាំ
១៩៩៩ ដែលកាលនោះគាត់បានលក់បញ្ចុះតំលៃនៅក្នុងគេហទំព័រ eBay។ ស្បែកជើង
ទាំងអស់គឺសុទ្ធតែជាម៉ាកថ្មីជាច្រើន រូមបញ្ចូលទាំងម៉ាក Air Jordans ដែលមានតំលៃថ្លៃ
ជាច្រើនលានដុល្លារ៕
ដោយ៖ រិនដូ
ប្រភព៖ guinnessworldrecord