CamNews

ភាពយន្ត 

Ice Age បានត្រឡប់មកវិញសារជាថ្មីជាមួយនឹងការផ្សងព្រេងពោរពេញទៅដោយសំណើច (Trailer Inside)

Ice Age ត្រលប់មកជាមួយវគ្គថ្មី កាលពីព្រឹកថ្ងៃទី២១ កក្កដានេះមានការដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត។ សំឡេងក្អាកក្អាយបានបន្លឺឡើងអំឡុងការចាក់បញ្ចាំងដោយសារភាពកំប្លុកកំប្លែង និង ទស្សនីយភាពដូចពិតៗនៃរឿងនេះ។ កុមារនិងអាណាព្យាបាលទាំងឡាយបានចាកចេញពីរោងកុនជាមួយស្នាមញញឹម។



 

គួររំលឹកផងដែរថា Ice Age: Collision Course ជាវគ្គទី៥នៃខ្សែស្រឡាយរឿង Ice Age ដែលរកចំណូលបានរាប់កោដិដុល្លារទូទាំងពិភពលោក។ តួអង្គជាច្រើនបានត្រលប់មកវិញក្នុងវគ្គថ្មី បន្ថែមដោយតួអង្គថ្មីៗដូចជា Julian (បញ្ចូលសម្លេងដោយ Adam Devine) និង Brooke (បញ្ចូលសម្លេងដោយ Jessie J) ជាដើម។ រឿងនេះបានឱ្យដឹងដែរថាជាវគ្គចុងក្រោយនៃខ្សៃស្រឡាយរឿង Ice Age ផងដែរ។


Ice Age: Collision Course និយាយអំពី​ដំណើរផ្សងព្រេងរបស់ពួកសត្វទាំងឡ្នាយដែលត្រូវរកវិធីដោះស្រាយ ដើម្បីរស់រានមានជីវិតពីគ្រោះអាចន៍ផ្កាយ ថែមទាំងមានភាពកំប្លែងបូករួម ប្រាកដជាធ្វើឲ្យសាច់រឿងមួយនេះកាន់តែជាក់ចិត្ត​ ទាយបានទេថាតើពួកគេនឹងប្រើវិធីអ្វីដើម្បីរស់រានមានជីវិតលើកនេះ? កុំខកខានរឿង Ice Age: Collision Course ដែលចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។



ចុចទីនេះដើម្បីទស្សនា trailer




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។

 


Tags: Westec Movie Eddie The Eagle The Conjuring 2 Ice Age 5 Collision Course