CamNews

ប្លែកៗ 

សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច

កាលពីពេលថ្មីៗនេះ មហាវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិច បានប្រារព្ធពិធីបញ្ចប់
ការសិក្សា និងផ្តល់សញ្ញាប័ត្រ អនុបណ្ឌិត ដល់បណ្តានិស្សិតស្រាវជ្រាវ នៅក្នុងមហាវិទ្យាល័យនេះ។
នៅក្នុងចំណោមពួកគេទាំងនោះ មានទាំងអនុបណ្ឌិត សុនខ មួយក្បាល ថែមទៀតផង។

សុនខដ៏ឆ្លាតវៃនេះ មានឈ្មោះថា Kirsch ដែលស្ថិតនៅក្រោមការគ្រប់គ្រងចិញ្ចឹមរបស់លោក
Carlos Mora។ នៅថ្ងៃទី​៥ ខែកញ្ញា ទើបតែកន្លងទៅនេះ ពេលដែលលោក Carlos Mora បាន
ទទួលនូវសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ សុនខ Kirsch ក៏ទទួលបាននូវសញ្ញាប័ត្រអនុ
បណ្ឌិតកិត្តិយស ដោយសារតែសុនខមួយក្បាលនេះ បានចូលរួមសិក្សាស្រាវជ្រាវ គ្រប់ម៉ោងទាំង
អស់ ជាមួយម្ចាស់របស់វា។ ភាពឧស្សាហ៍ព្យាយាមរបស់ Kirsch បូករួមជាមួយ សកម្មភាពដ៏ស្ងាត់
ស្ងៀម ព្យាយាមតាមដានរាល់មេរៀននៅលើក្តារខៀន បានធ្វើឲ្យសាស្រ្តាចារ្យជាច្រើននាក់ ពិតជា
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រោះតែដូច្នេះ ពួកគេក៏បានសំរេចចិត្ត ផ្តល់សញ្ញាប័ត្រកិត្តិយសមួយ
ដល់សុនខមួយក្បាលនេះ ដែលមើលទៅយកចិត្តទុកដាក់ ចង់ចេះដឹងណាស់ ។
នេះមិនមែនជាសញ្ញាប័ត្រអនុបណ្ឌិត គ្រាន់តែជានិមិត្តសញ្ញាធម្មតានោះទេ គឺជាសញ្ញាប័ត្រមាន
តំលៃ ដូចទៅនឹង សញ្ញាប័ត្រដទៃទៀតផងដែរ ដែលត្រូវបានវិទ្យាធិការ ទទួលស្គាល់ និងមានចុះ
ហត្ថលេខា បោះត្រាហ្ស៊ីនត្រឹមត្រូវ របស់ក្រុមសាស្រ្តាចារ្យ ថ្នាក់កំពូលៗ នៃមហាល័យ Johns
Hopkins ថែមទៀតផង។

គណកម្មាធិការនាយកសាលា បានឲ្យដឹងថា Kirsch មិនត្រូវបានឲ្យចំណាយបង់ប្រាក់ ថ្លៃសិក្សា ឬ
ប្រាក់សំរាប់ផ្គត់ផ្គង់សញ្ញាប័ត្រ អ្វីទាំងអស់ មិនដូចបេក្ខជនអនុបណ្ឌិតផ្សេងទៀតឡើយ នេះដោយ
សារតែ វាលក្ខណៈពិសេស ឆ្លាត គួរឲ្យស្រលាញ់នេះឯង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ
- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា

- ស្រីស្អាតកូរ៉េម្នាក់ ចូលចិត្តថតរូប មួយថ្ងៃមិនក្រោម ៣០០សន្លឹក រហូតមិត្តប្រុសនាង ធុញទ្រាន់

- ទិញ iPhone ថ្មី នៅប្រទេសណា មានតំលៃលក់ថោកជាងគេ?

- Nokia 108 តំលៃ ២៩ $ មានកាមេរ៉ា ប្រើស៊ីមពីរ ថ្មទុកចោលបាន មួយខែ

 ព័ត៌មានប្លែកៗ មិនគួរឲ្យជឿ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !

ដោយ៖ សិលា
ប្រភព៖ kenh14


Tags: Master dog U.S. Government Kirsch lifestyle knowledge យល់ដឹង