CamNews

ព័ត៌មានបច្ចេកវិទ្យា 

Smartwatch របស់ Samsung មិនទាន់ដាក់លក់ជាផ្លូវការផង ជិតក្លាយជារបស់ហួសសម័យ ទៅហើយ

នាឡិកាដៃឆ្លាតវៃ Galaxy Gear របស់ Samsung ត្រូវបានប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែកញ្ញា
កន្លងទៅនេះ ដែលត្រូវបានគេសន្និដ្ឋានថា នឹងដាក់លក់នៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ ពោល
គឺមិនទាន់មានលក់នៅលើទីផ្សារ ជាផ្លូវការផង ស្រាប់តែកាលពីពេលថ្មីៗនេះ គេហទំព័រមួយរបស់
កូរ៉េ បានបង្ហើបឲ្យដឹងថា Gear 2 អាចនឹងបង្ហាញខ្លួន នៅត្រីមាសទី១ ឆ្នាំ២០១៤ ខាងមុខនេះ។

Samsung បានចាប់ផ្តើមអភិវឌ្ឍ Galaxy Gear 2 ដោយសារតែទទួលបាននូវបណ្តាប្រតិកម្ម វាយ
តំលៃមិនសូវល្អ ពីសំណាក់ក្រុមអ្នកជំនាញ ទៅលើ Galaxy Gear ដែលទើបបង្ហាញខ្លួននេះ។

បច្ចុប្បន្ន Galaxy Gear គឺជាជំនួយការ របស់ Galaxy Note 3 តែមួយប៉ុណ្ណោះ

តាមប្រភពលាក់ឈ្មោះរបស់ Digital Times កូរ៉េខាងត្បូងបានឲ្យដឹងថា Version បន្ទាប់នៃ នាឡិកា
ឆ្លាតវៃ របស់ Samsung នេះ នឹងមានបំពាក់នូវ GPS, អាប់ឌេតរយះពេលប្រើប្រាស់នៃថ្ម និង Support
ជាមួយឧបករណ៍ Android ច្រើនជាងមុន។

Galaxy Gear 2 នឹងបង្ហាញខ្លួននៅខែមករា ឆ្នាំ២០១៤ នៅព្រឹត្តិការណ៍ CES (Consumer Electronics
Show) ឬបើយឺតបំផុត គឺនៅខែកុម្ភះ ឯព្រឹត្តិការណ៍ MWC (Mobile World Congress) ឆ្នាំ២០១៤ ខាង
មុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា
- ស្រីស្អាតកូរ៉េម្នាក់ ចូលចិត្តថតរូប មួយថ្ងៃមិនក្រោម ៣០០សន្លឹក រហូតមិត្តប្រុសនាង ធុញទ្រាន់

- ទិញ iPhone ថ្មី នៅប្រទេសណា មានតំលៃលក់ថោកជាងគេ?

- Nokia 108 តំលៃ ២៩ $ មានកាមេរ៉ា ប្រើស៊ីមពីរ ថ្មទុកចោលបាន មួយខែ

- ទស្សនាវីដេអូដំបូងគេ ដែលត្រូវបានថតចេញពីកាមេរ៉ា iPhone 5S

-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ zing


Tags: galaxy gear 2 smartwacth samsung hightech