ក្រៅពីសហរដ្ឋអាមេរិច ដែលត្រូវបានគេដឹងថា ជាទីផ្សារ "ម្ចាស់ផ្ទះ" Apple, ប្រទេសកាណាដា
និងហុងកុង (ប្រទេសចិន) គឺជាទីផ្សារដែលមានកំរិតតំលៃលក់ iPhone ថ្មី មានតំលៃសមរម្យជាង
គេ ក្នុងដំណាក់កាល ដាក់លក់ ដំបូងគេនេះ។
ម៉ូដែល iPhone ថ្មីពីរ របស់ Apple នឹងត្រូវបានដាក់លក់ដំបូងជាផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា ខាង
មុខនេះ នៅលើទីផ្សារធំៗ ចំនួន ១០ប្រទេស។ រឿងដែលអតិថិជន ចាប់អារម្មណ៍ពេលបច្ចុប្បន្ននេះ
គឺថា តើប្រទេសណា ដែលដាក់លក់ iPhone ក្នុងតំលៃថោកជាងគេ?
ជាក់ស្តែង ជាមួយកំរិតតំលៃចាប់ផ្តើមពី ៦៤៩ ដុល្លារ សំរាប់ Version Unlock iPhone 5S ទំហំ 16
GB អតិថិជននៅអាមេរិច គឺជាអ្នកដែលទិញបាន iPhone ថ្មីក្នុងតំលៃសមរម្យជាងគេបំផុត។ ដែល
ក្នុងនោះ អ្នកប្រើប្រាស់នៅអាមេរិច ត្រូវចំណាយលុយចំនួន ៥៤៩ ដុល្លារ ដើម្បីទិញ Version Unlock
iPhone 5C ទំហំ 16 GB មួយគ្រឿង។
បន្ទាប់ពីអាមេរិច, ប្រទេសកាណាដា និងហុងកុង គឺជាទីផ្សារពីរ ដែលមានកំរិតតំលៃលក់ iPhone ថ្មី
សមរម្យជាងគេ នៅក្នុងដំណាក់កាលដាក់លក់ លើកទី១ នេះ។ ជាក់ស្តែង iPhone 5S 16 GB នឹងត្រូវ
ដាក់លក់តំលៃ ៧១៩ដុល្លារ នៅប្រទេសកាណាដា និង៥៥៨៨ ដុល្លារហុងកុង (ប្រហែល ៧២១ដុល្លារ
អាមេរិច) នៅហុងកុង។ រីឯ iPhone 5C 16 GB វិញ ក៏មានតំលៃលក់សមរម្យជាងគេ នៅប្រទេសកា
ណាដា ជាមួយតំលៃលក់ ៥៩៩ ដុល្លារ ក្នុងពេលនៅហុងកុង មានតំលៃលក់ ៤៦៨៨ ដុល្លារហុងកុង
(ប្រហែល ៦០៥ ដុល្លារអាមេរិច) ។
ចំណែកតំលៃលក់ iPhone ថ្មី បណ្តាប្រទេសប៉ែកអឺរ៉ុបវិញ មានតំលៃខ្ពស់ណាស់។ ក្នុងនោះ iPhone
5S មានតំលៃចាប់ពី ជាង ៩៣០ ដុល្លារ ឡើងទៅ រីឯ iPhone 5C គឺមានតំលៃចាប់ពី ៨០០ ដុល្លារ
ឡើងទៅ។ ចំណែកនៅប្រទេសចិន គឺ iPhone 5S មានតំលៃប្រហែលចាប់ពី ៨៦៣ ដុល្លារ និង
iPhone 5C មានតំលៃប្រហែលចាប់ពី ៧៣៣ ដុល្លារ ក្នុងពេលដែលប្រទេសសឹង្ហបុរីលក់ iPhone 5S
ប្រហែលចាប់ពី ៧៨១ ដុល្លារ និង iPhone 5C ចាប់ពី ៦៧១ ដុល្លារ។
សូមបញ្ជាក់ថា តំលៃលក់ខាងលើនេះ គឺដកស្រង់ចេញពីតំលៃលក់ដែលមាននៅលើគេហទំព័រ Apple
Store នៅតាមបណ្តាប្រទេសខាងលើទាំងនេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Nokia 108 តំលៃ ២៩ $ មានកាមេរ៉ា ប្រើស៊ីមពីរ ថ្មទុកចោលបាន មួយខែ
- ទស្សនាវីដេអូដំបូងគេ ដែលត្រូវបានថតចេញពីកាមេរ៉ា iPhone 5S
- Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ zing