CamNews

សំណើច 

សំណើច រឿង៖ បំណងប្រាថ្នាបី

បុរស​ម្នាក់​ទើបតែ​លែងលះ​ដាច់ស្រេច​ជាមួយ​ប្រ​ព​ន្ឋ​កាច​ឆ្នាស់ ។ ពេល​រៀបចំ​គំនរ​របស់​ចាស់ៗ ដែល​ប្រ​ព​ន្ឋ​បន្សល់​ទុក គាត់​ឃើញ​ដប​ពណ៌​ខ្មៅ​មួយ នៅ​កៀន​ចង្ក្រាន​បាយ​ក៏​បើក​ឆ្នុក​មើល​តើ​ខាងក្នុង​ជា​អ្វី ។ មិន​នឹង​ស្មានថា គាត់​ដក​ឆ្នុក​ភ្លាម​លេច​ទេវៈរូប​មួយ ចេញពី​ដប​នោះ និយាយ​ជាមួយ​គាត់​:
ទេវៈរូប៖ ល្អ​ណាស់​បុរស​ចិត្តល្អ ។ យើង​ជាប់​ឃុំ​ក្នុង​ដប​នេះ រាប់រយ​ឆ្នាំ​ហើយ គ្មាន​អ្នក​ណា​ជួយ​យើង​ទេ មាន​តែ​បុរស​ចិត្តល្អ​ឯង​ប៉ុណ្ណោះ​ដែល​ជួយ​យើង ។​ដូច្នេះ ដើម្បី​ជា​ការ​តបស្នង សងគុណ​វិញ យើង​អោយ​អ្នកឯង​សម្រេច​បំណងប្រាថ្នា​បី​យ៉ាង ។ អ្នកឯង​ប្រាថ្នា​យ៉ាងណា និយាយ​ភ្លាម​មក យើង​មិន​អាច​ចរចារ​យូរ​បាន​ទេ ។​ប៉ុន្តែ​យើង​សូម​រំលឹក​ថា រាល់​ការ​ប្រាថ្នា​របស់​អ្នកឯង ប្រ​ព​ន្ឋ​អ្នកឯង​ដែល​ទើប​លែងលះ​គ្នា ក៏​បាន​ទទួលផល​ដែរ ហើយ​ថែម​ទាំង​ទទួល​ច្រើន​ជាង​អ្នកឯង​មួយ​ជា​ពីរ​ទៀត​ផង ។ យល់​ហើយ​ឬ​នៅ។


បុរស៖ ខ្ញុំ​យល់​ហើយ !
ទេវៈរូប៖ បើ​យល់​ហើយ​ចាំ​អី​ទៀត ម៉េច​មិន​និយាយ​ពី​បំណងប្រាថ្នា​ចេញ​មក?
បន្ទាប់​ពី​ស​ញ្ផឹ​ង​គិត​មួយ​សន្ទះ បុរស​នោះ​ចាប់ផ្តើម​និយាយ៖
បុរស៖ ខ្ញុំ​ចង់អោយ​លោក​ធ្វើ អោយ​ខ្ញុំ​ងាប់​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងឆ្វេង ។​
ទេវៈរូប៖ អីយ៉ា​, អ្នកឯង​ចងគំនុំ​ស្វិត​មែន តែ​ប៉ុណ្ណេះ​ប្រ​ព​ន្ឋ​អ្នកឯង ដែល​ទើប​លែង​គ្នា នឹង​ងាប់​ខ្លួន​ទាំងមូល ។​ប៉ុន្តែ​ណ្ហើយ​, អ្នកឯង ប្រាថ្នា​ចង់បាន​អីចឹង​យើង ត្រូវ​តែ​ធ្វើ​អោយ​បាន​ទទួល​ផង ...​វ៉ាង!...​រួច​ហើយ!
បុរស៖ ឥឡូវ​ដល់​បំណង​ទី​ពីរ គឺ​ខ្ញុំ​សុំ​អោយ​លោក​ធ្វើ​អោយ មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង ខ្ញុំ​មាន​សុខភាព​ដូច​ចំហៀង​ខាងស្តាំ​អឹ​ចឹ​ង ។​
ទេវៈរូប៖ អ្នកឯង​ឆ្លាត បំណងប្រាថ្នា​ទី​ពីរ​នេះ ប្រ​ព​ន្ឋ​អ្នកឯង​អត់​ទទួល​បាន​ផល​អ្វី​ទេ ។ វ៉ា​វ !...​រួច​ហើយ ! ចុះ​បំណងប្រាថ្នា​ទី​បី​យ៉ាងម៉េច​ដែរ?
បុរស៖ គឺ​ខ្ញុំ​អោយ​លោក​ផ្តល់​អោយ​ខ្ញុំ នូវ​បំណងប្រាថ្នា​បី​ទៀត
ទេវៈរូប៖ អុញ !!!៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke