CamNews

តារា 

Baifern Pimchanok ទម្លាយថាខ្លួនបានចែកផ្លូវជាមួយនិងលោក Top Jaron ហើយ

ថៃ ៖ បន្ទាប់ពីស្ងប់ស្ងាត់ភាពផ្អែមល្អែមនៅក្នុងបណ្តាញសង្គមមួយរយៈពេលរួចមក តារាសម្តែងថៃនាង Baifern Pimchanok បានទម្លាយថាខ្លួនបានចែកផ្លូវជាមួយនិងលោក Top Jaron ហើយ ។ 

ទោះបីជាមិនបានបញ្ជាក់ថា ក្នុងហេតុផលអ្វីធ្វើឲ្យគូស្នេហ៍មួយគូនេះបែកគ្នា ប៉ុន្តែតួស្រីក្នុងរឿង "វង្វេងភ្លើង" បានសង្កត់ធ្ងន់ថា មិនមែនបែកគ្នាព្រោះមានជនទីបីនោះឡើយ ។ 

នាង Baifern Pimchanok បានបន្ថែមទៀតថា បេះដូងរបស់នាងពេលនេះគឺបានជាសះស្បើយច្រើន ព្រោះនាងនិងលោក Top Jaron បានបែកគ្នាជាងមួយខែទៅហើយ ដូច្នេះពេលវេលាពិតជាអាចធ្វើឲ្យរឿងគ្រប់យ៉ាងល្អឡើងវិញ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Baifern Pimchanok Top Jaron